កន្លះខែពេញក្នុងខែកញ្ញា Pidoma Resort មានការបញ្ចុះតម្លៃពិសេសមិនធ្លាប់មាន

ជុំវិញ​ឧកញ៉ា

បើសិន​លោក​អ្នក​មាន​គម្រោង​ចង់​ធ្វើ​ដំណើរកម្សាន្ត​ទៅ​កាន់​ភូមិភាគឦសាន​នៅ​ខែក្រោយ នេះ​គឺជា​ឱកាស​ល្អ​បំផុត​ ដ្បិត​រីសត Pidoma Resort នឹង​មាន​កញ្ចប់​ប្រូម៉ូសិន​ពិសេស​ពេញ​កន្លះខែ​តែម្ដង​នៅ​ក្នុង​ខែកញ្ញា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចាប់ពីថ្ងៃទី ០១-១៥ ខែកញ្ញា ឆ្នាំ ២០២២ តម្លៃ​ស្នាក់នៅ Pidoma Resort គឺ​ត្រឹម​តែ ៦០ ដុល្លារ​ប៉ុណ្ណោះ រាប់​បញ្ចូល​ទាំង​អាហារពេលព្រឹក ថែម​ទាំងមាន​ការ​ Upgrade បន្ទប់​ដោយ​ឥត​គិត​ថ្លៃ​ថែម​ទៀត។

រីសត​របស់​ឧកញ៉ា​ សួរ វីរៈ​ក៏​មាន​ប្រភេទ​បន្ទប់​សម្រាប់​ជ្រើសរើស​ជាច្រើន​ផង​ដែរ ដូចជា​បែប Solo បែប​គូសង្សារ គ្រួសារ ដំណើរកម្សាន្ត​ជា​ក្រុម ឬ​ជា​ប្រភេទ​ក្រុម​ការងារ​ច្រើន​នាក់​ក្ដី ហើយ​គ្រប់​ប្រភេទ​បន្ទប់​សុទ្ធតែ​ផ្ដល់​នូវ​ផាសុកភាព​ដូចៗគ្នា។

បើ​និយាយ​ពី​ទីតាំង​វិញ​គឺ​រឹតតែ​ពិសេស ដ្បិត​មាន​ចំងាយ​ត្រឹម​តែ ៥នាទី ពី​កណ្ដាលក្រុង​មណ្ឌលគិរី ជាមួយ​នឹង​ទិដ្ឋភាព​អបសងខាង​ផ្លូវ​ស្រស់​ត្រកាល ហើយ​ផ្លូវ​មាន​សភាព​ធំ​ទូលាយ​ងាយស្រួល​ដល់​ការ​បើកបរ។​

លោក​អ្នក​អាច​ធ្វើ​ការ​តេកក់​បន្ទប់ ឬ​សាកសួរ​ព័ត៌មាន​បន្ថែម​តាម​រយៈលេខទូរស័ព្ទ 066 319 600៕