តម្លៃប្រេងឆៅសកល កើនឡើងវិញក្រោយអាមេរិកបដិសេធសំណើបើកច្រក Hormuz របស់អ៊ីរ៉ង់

អន្តរជាតិ

តម្លៃប្រេងឆៅអន្តរជាតិបានហក់ឡើងយ៉ាងខ្លាំង បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបដិសេធសំណើសន្តិភាពរបស់ប្រទេសអ៊ីរ៉ង់ និងការស្នើសុំឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបើកការជួញដូរឡើងវិញ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើងជិត ២% ដល់ ១០៦ដុល្លារក្នុងមួយបារ៉ែល។ ចំណែកឯប្រេងឆៅ WTI របស់សហរដ្ឋអាមេរិកបានកើនឡើង ១,៣% ដល់ ៩៣,៦ដុល្លារក្នុងមួយបារ៉ែលផងដែរ។

ទីផ្សារប្រេងឆៅ បានកើនឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៦ ខែកញ្ញា បានបដិសេធសំណើសន្តិភាពរបស់អ៊ីរ៉ង់ ដែលមានគោលបំណងបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ លោកបានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានថា អ៊ីរ៉ង់ចង់បានកិច្ចព្រមព្រៀងជាបន្ទាន់ ដោយសារតែពួកគេកំពុងរងការបរាជ័យយ៉ាងធ្ងន់ធ្ងរ។

គួរជម្រាបជូនថា ជម្លោះនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេល ៧ខែមកហើយ ដោយបានរីករាលដាលដល់ប្រទេសជាច្រើននៅក្នុងតំបន់ និងបង្កការរំខានយ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ប្រេងពិភពលោក៕​