អ្នកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ចេញសារលិខិតថ្លែងអំណរគុណសមាគមឧកញ៉ាកម្ពុជា ក្រោយទទួលបានគោរមងារជា «អ្នកឧកញ៉ា»

សមាគមឧកញ៉ាកម្ពុជា

អ្នកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង កាលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ បានចេញសារលិខិតសម្តែងនូវសេចក្តីរំភើបសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកសមាជិកាទាំងអស់នៃសមាគម ដែលបានផ្ញើសារអបអរសាទរ និងជូនពរដល់រូបលោក ក្នុងឱកាសដែលលោកទទួលបានការប្រោសព្រះរាជទានគោរមងារជា «អ្នកឧកញ៉ា»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង បានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ ការលើកទឹកចិត្ត និងការគាំទ្រដ៏ឧត្តុង្គឧត្តមពីសំណាក់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាទាំងអស់នៃសមាគមឧកញ៉ាកម្ពុជា គឺជាមហាកិត្តិយសដ៏ធំធេងដែលមិនអាចកាត់ថ្លៃបានសម្រាប់រូបលោក និងក្រុមគ្រួសារ។

អ្នកឧកញ៉ាវេជ្ជបណ្ឌិត បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងបន្តរួមរស់ និងសហការជិតស្និទ្ធជាមួយសមាគម ព្រមទាំងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនដោយស្មោះត្រង់ ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ជាពិសេស លោកនឹងបន្តបេសកកម្មចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ មាតុភូមិ តាមរយៈការលើកស្ទួយវិស័យអប់រំ ក៏ដូចជាវិស័យផ្សេងៗនៅកម្ពុជា និងការងារមនុស្សធម៌ឱ្យកាន់តែសកម្មថែមទៀត៕