កាលពីថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំទាវទី១ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគី បានអញ្ជើញចូលរួមពិធីអាហារពេលល្ងាចជាមួយ លោកជំទាវ Emine Erdoğan ជំទាវទី១ នៃសាធារណរដ្ឋតួកគីយ៉េ ក្នុងដំណើរទស្សនកិច្ចផ្លូវការ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសង្គមកិច្ច និងវប្បធម៌។

នៅក្នុងជំនួបដ៏មានអត្ថន័យនេះ ជំទាវទី១ ទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ លើការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើនចំណងមិត្តភាព កម្ពុជា-តួកគីយ៉េ ឱ្យកាន់តែរឹងមាំទ្វេឡើង។

ជាមួយគ្នានោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញរួមជាមួយលោកជំទាវ Emine Erdoğan ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងការចុះហត្ថលេខាលើ «ការប្តេជ្ញាចិត្តជាសកលស្តីពីការគ្មានសំណល់ (Global Commitment to Zero Waste)» ដើម្បីរួមគ្នាកាត់បន្ថយការបំពុល និងកសាងភពផែនដីបៃតង។ ជាកិច្ចបញ្ចប់នៃកម្មវិធី លោកជំទាវបណ្ឌិតបានអញ្ជើញចូលរួមក្នុងពិធីអាហារពេលល្ងាច ដែលរៀបចំឡើងដោយផ្ទាល់ពីសំណាក់លោកជំទាវ Emine Erdoğan ប្រកបដោយភាពស្និទ្ធស្នាល និងជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត។





