តម្លៃមាសនៅថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ នេះ ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី៩ សម្រាប់មាសគីឡូ មានតម្លៃ ១៣៤,៤០០ ដុល្លារ ក្នុងមួយគីឡូក្រាមជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ១៣៣,០៧០ ដុល្លារ។
សម្រាប់តម្លៃក្នុង ១តម្លឹង (1TL = 37.5g) មានតម្លៃ ៥,០៤០ ដុល្លារ ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៤,៩៩០ ដុល្លារ។ ដោយឡែក សម្រាប់មាសប្រភេទគ្រឿងអលង្ការ មានតម្លៃ ៥,០៤០ ដុល្លារ ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៤,៩៦៥ ដុល្លារ។ នេះបើយោងតាមតារាងហាងឆេងមាសប្រចាំថ្ងៃ ពីហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង គិតត្រឹមវេលាម៉ោង ៩:០០ នាទីព្រឹក ថ្ងៃចន្ទ ទី៥ ខែតុលានេះ។
សូមជម្រាបជូនផងដែរថា តម្លៃមាសអាចនឹងមានការប្រែប្រួលរៀងរាល់ ៣០នាទីម្ដង អាស្រ័យទៅតាមការឡើងចុះនៃហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ។

គូសបញ្ជាក់ថា ហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង គឺជាអាជីវកម្មដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ ១០០% ដោយមានអ្នកជំនាញផ្នែកច្នៃគ្រឿងអលង្ការបញ្ចប់ការសិក្សាពីវិទ្យាស្ថានត្បូងវិទ្យាអាមេរិក (GIA) ទីក្រុងហុងកុង និងពីប្រទេសឥណ្ឌា។
ហាងមាសពេជ្រ CSNJ មានផ្ដល់ជូននូវជម្រើសមាសពេជ្រយ៉ាងសំបូរបែប រួមមានខ្សែកម៉ូដអ៊ីតាលី មាសគីឡូដុំ និងត្បូងមានតម្លៃរបស់ខ្មែរគ្រប់ប្រភេទ។ ហាងនេះមានទីតាំងស្ថិតនៅអគារលេខ 39B & 39C មហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕


