ថ្ងៃកាន់បិណ្ឌទី១០! ហាងឆេងមាសព្រឹកថ្ងៃអង្គារនេះ ១តម្លឹងលក់ចេញ ៥,០១០ ដុល្លារ នៅហាងមាសពេជ្រ CSNJ

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃមាសនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នេះ ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី១០ សម្រាប់មាសគីឡូ (1KG) មានតម្លៃ ១៣៣,៦០០ ដុល្លារ នៅក្នុងមួយគីឡូក្រាមជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ១៣២,២៧០ ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់តម្លៃក្នុង ១តម្លឹង (1TL = 37.5g) គឺមានតម្លៃ ៥,០១០ ដុល្លារ ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៤,៩៦០ ដុល្លារ។ ដោយឡែកសម្រាប់មាសប្រភេទគ្រឿងអលង្ការ មានតម្លៃ ៥,០១០ ដុល្លារ ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៤,៩៣៥ ដុល្លារ។ នេះបើយោងតាមតារាងហាងឆេងមាសប្រចាំថ្ងៃ ពីហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង គិតត្រឹមវេលាម៉ោង ៩:៤០ នាទីព្រឹក ថ្ងៃទី៦ ខែតុលានេះ។

សូមជម្រាបជូនថា តម្លៃមាសអាចមានការផ្លាស់ប្ដូររៀងរាល់ ៣០នាទីម្ដង តាមទីផ្សារហាងឆេងអន្តរជាតិ។

ហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ជាហាងដែលបានបង្កើតឡើងដោយកូនខ្មែរ ១០០% ដែលជាអ្នកជំនាញខាងច្នៃគ្រឿងអលង្ការពីសាលា GIA ទីក្រុងហុងកុង និងពីប្រទេសឥណ្ឌា។

ហាងមាសពេជ្រ CSNJ មានលក់មាសពេជ្រជាច្រើនជម្រើស មានលក់ទាំងប្រភេទខ្សែកអ៊ីតាលី មាសគីឡូដុំ ត្បូងមានតម្លៃរបស់ខ្មែរគ្រប់ប្រភេទ។ ហាងនេះមានអាសយដ្ឋាននៅផ្ទះលេខ 39B & 39C មហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕