រដ្ឋ បានលើកលែងពន្ធប្រថាប់ត្រាអចលនទ្រព្យ ក្នុងទំហំទឹកប្រាក់ជិត២លានដុល្លារ គិតត្រឹមខែឧសភា

សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា គិតមកដល់ខែឧសភា ឆ្នាំ ២០២៣ បានលើកលែងពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ មានចំនួនជាង១ ពាន់ឯកសារ ​គិតជាប្រាក់ពន្ធសរុបជិត ៨ ប៊ីលានរៀល ត្រូវប្រមាណជិត ២ លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមព្រឹត្តិបត្រព័ត៌មាន​ប្រចាំសប្តាហ៍​ ដែលបានចុះផ្សាយ ថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញបាន​ឱ្យដឹងថា គិតចាប់ពី​ការសម្រេចផ្តល់គោលការណ៍លើកលែងពន្ធប្រថាប់ត្រា ​ចំពោះអចលនទ្រព្យដែលមាន ​តម្លៃក្រោម ឬស្មើ ៧ ម៉ឺនដុល្លារ។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា៖« ដោយរាជរដ្ឋាភិបាលកម្ពុជា ​គិតពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០ មកដល់ខែ ឧសភា ឆ្នាំ ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ បានផ្ដល់ការលើកលែងពន្ធប្រថាប់ត្រា​លើការផ្ទេរកម្មសិទ្ធិ ​ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ​មានចំនួនជា ១ ០២២ ឯកសារ ដែលមាន​ប្រាក់ពន្ធសរុបចំនួន ៧,៩៩ ប៊ីលានរៀល​ គិតជាប្រាក់ដុល្លារត្រូវប្រមាណជិត ​២ លានដុល្លារ»។

គួរបញ្ជាក់ដែរថា ដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យមានលំនៅឋានរស់នៅសមរម្យ។នេះបើតាមការបញ្ជាក់បន្ថែមពីអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជរដ្ឋាភិបាល ​បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់​អចលនទ្រព្យ សម្រាប់លំនៅឋានគ្រប់ប្រភេទ​ ដែលមានតម្លៃក្រោម ​ឬស្មើ ៧ ម៉ឺនដុល្លារ រហូត​ដល់ដំណាច់ឆ្នាំ ២០២៤ ខាងមុខ៕ ​