ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Elon Musk កើនឡើងដល់ចំនួន ១ទ្រីលានដុល្លារសារជាថ្មី

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk បានវិលត្រឡប់ទៅរកកម្រិត ១ទ្រីលានដុល្លារឡើងវិញ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន SpaceX បានស្ទុះងើបឡើងយ៉ាងខ្លាំង ដែលបានបន្ថែមលុយចំនួនជាង ៦៥ពាន់លានដុល្លារ ទៅឲ្យ CEO រូបនេះ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញឲ្យដឹងថា នៅពេលបិទការជួញដូរនាថ្ងៃទី៥ ខែតុលា ភាគហ៊ុនរបស់ក្រុមហ៊ុនអវកាស SpaceX បានកើនឡើងជិត ៨% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីពាក់កណ្តាលខែមិថុនាមក។ កត្តានេះបានជួយបង្កើនទ្រព្យសម្បត្តិរបស់លោក Musk រាប់ពាន់លានដុល្លារបន្ថែមទៀត ដែលនាំឲ្យចំនួនលុយសរុបរបស់លោក កើនឡើងដល់ ១,០៣ទ្រីលានដុល្លារ សារជាថ្មី។

ជម្រាបជូនថា ទ្រព្យសម្បត្តិរបស់លោក Musk បច្ចុប្បន្នភាគហ៊ុនបានមកពីក្រុមហ៊ុន Tesla និង SpaceX ។ កាលពីពាក់កណ្តាលខែមិថុនា SpaceX បានបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈជាលើកដំបូង ដោយភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានកើនឡើងដល់កម្រិតកំពូលបំផុតមួយ ដែលធ្វើឲ្យលោក Musk បានក្លាយជាមហាសេដ្ឋីលុយទ្រីលានដុល្លារដំបូងរបស់លើលោក នៅពេលនោះផងដែរ។ ប៉ុន្តែក្រោយមក ភាគហ៊ុននេះបានធ្លាក់ចុះវិញ និងបានធ្លាក់ដល់កម្រិតទាបបំផុតនៅដើមខែសីហា មុនពេលមានការកើនឡើងមកវិញក្នុងរយៈពេលចុងក្រោយនេះ៕​