ត្រឡប់មកពីស្រុកកំណើតវិញ តើប្រេងឥន្ធនៈឡើងឬចុះ? មកដឹងពីតម្លៃប្រេងថ្មីដែលក្រសួងពាណិជ្ជកម្មទើបប្រកាស!

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងស្ដីពីការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានាទូទាំងប្រទេស ដោយត្រូវអនុវត្តចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១១ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ក្នុងនោះប្រេងសាំងធម្មតា (Gasoline 92) ត្រូវលក់ក្នុងតម្លៃ ៥ ៣៥០ រៀល/លីត្រ និងប្រេងម៉ាស៊ូត (Gasoil 10ppm) ត្រូវលក់ក្នុងតម្លៃ ៥ ៥៥០ រៀល/លីត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសេចក្ដីជូនដំណឹងដដែលនេះ ក៏បានបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងឆ្លើយតបទៅនឹងការកើនឡើងនៃតម្លៃប្រេង ថ្លៃដឹកជញ្ជូន និងថ្លៃធានារ៉ាប់រងនៅលើទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើន រួមមាន៖ ១. បន្ធូរបន្ថយចំនួន ៦,៥ សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ ២. បន្ថយពន្ធ ១ សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ ដុល្លារ/បារ៉ែល។ ៣. ពន្ធគយត្រូវបានកំណត់ ០ (សូន្យ) ដុល្លារ។

បន្ថែមពីនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និងប្រេងម៉ាស៊ូតពី ៤% មក ០%។ បញ្ចុះអាករលើតម្លៃបន្ថែម (VAT) លើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូតពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត៕