កម្ពុជា-វៀតណាម នឹងរួមគ្នាជំរុញការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ឡូជីស្ទិក ថាមពលស្អាត និងទេសចរណ៍

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-វៀតណាម នឹងរួមគ្នាជំរុញការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ឡូជីស្ទិក ថាមពលស្អាត និងទេសចរណ៍ សំដៅឈានទៅជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែរីកចម្រើនខ្លាំងថែមទៀត។ នេះបើយោងតាម«វេទិកាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦» កាលពីសប្តាហ៍មុនក្រោមអធិបតីភាព ២០២៦ ក្រោមអធិបតីភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម ព្រមទាំងមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងធុរជននៃប្រទេសទាំងពីរប្រមាណ ៣០០ នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកាធុរកិច្ចនេះ រៀបចំឡើងក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើន ដោយផ្តោតសំខាន់:បន្តដំឡើងកម្រិតពាណិជ្ជកម្មទ្វេភាគី ឆ្ពោះទៅរកគោលដៅ ២០ ប៊ីលានដុល្លារអាម៉េរិក តាមរយៈការរួមគ្នាប្រែក្លាយការតភ្ជាប់ផ្លូវ ទៅជា ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងឧស្សាហកម្មរួមគ្នា, ជំរុញការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ឡូជីស្ទិក ថាមពលស្អាត និងទេសចរណ៍ជាដើម។

សូមជម្រាប់ដែរថា តាមរយៈវេទិកាខាងលើ កម្ពុជា-វៀតណាម ក៏មានការផ្លាស់ប្តូរវិញ្ញាបនបត្រ និងឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗ ចំនួន ៣ ដើម្បីពង្រីកធុរកិច្ចទ្វេភាគី មាន៖ ១-ក្រសួងហិរញ្ញវត្ថុវៀតណាម ជាមួយក្រុមហ៊ុន Truong Hai Agriculture JSC (THACO AGRI), Truong Hai Group ២-ក្រុមហ៊ុន CAIC (ព្រលានយន្តហោះអន្តរជាតិតេជោ) ជាមួយក្រុមហ៊ុន Vietnam Airlines និង ៣-ក្រុមហ៊ុន Angkor Data Communication Group កម្ពុជា ជាមួយ Vietnam Posts and Telecommunications Group (VNPT) Group វៀតណាម៕ អត្ថបទ៖ហ្សាលីន