មេធំ​ Dell ខាតបង់ទ្រព្យសម្បត្តិអស់ជាង ២០ពាន់លានដុល្លារ ត្រឹមពេលមួយថ្ងៃ ក្រោយភាគហ៊ុនធ្លាក់ចុះ ១១%

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់លោក Michael Dell បានធ្លាក់ចុះជាង ២០ពាន់លានដុល្លារ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Dell Technologies បានធ្លាក់ចុះយ៉ាងគំហុក ដែលធ្វើឱ្យលោកធ្លាក់មកឈរនៅចំណាត់ថ្នាក់ទី៥ ក្នុងចំណោមបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភាគហ៊ុនរបស់ក្រុមហ៊ុន Dell បានធ្លាក់ចុះ ១១,១% នៅមុនពេលទីផ្សារបិទ ដែលបណ្តាលឱ្យទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុន គឺលោក Michael Dell ធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។

យោងតាម Forbes បានរាយការណ៍ថា ទ្រព្យសម្បត្តិសរុបរបស់លោក Michael Dell មានចំនួន ២៥៦,៦ ពាន់លានដុល្លារ បន្ទាប់ពីការធ្លាក់ចុះកាលពីថ្ងៃពុធ។ ការធ្លាក់ចុះនេះធ្វើឱ្យលោកស្ថិតនៅពីក្រោយលោក Sergey Brin សហស្ថាបនិកក្រុមហ៊ុន Alphabet ដែលមានប្រមាណ ២៦២,៣ពាន់លានដុល្លារ៕