សារព័ត៌មានអាមេរិកថា លោក ពូទីន ចង់បានកិច្ចប្រជុំកំពូលជាមួយអាមេរិក និងចិន ដើម្បីពិភាក្សាលើបញ្ហាអ៊ុយក្រែន

អន្តរជាតិ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal បានឲ្យដឹងថាថា ក្នុងអំឡុងពេលកិច្ចសន្ទនាាតាមទូរស័ព្ទជាមួយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើឱ្យមានកិច្ចប្រជុំកំពូលត្រីភាគី រវាងរុស្ស៊ី សហរដ្ឋអាមេរិក និងចិន នៅខែក្រោយ ដើម្បីចរចារកដំណោះស្រាយបញ្ចប់ជម្លោះនៅអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ខាងវិមានក្រឹមឡាំងបានស្នើឱ្យរៀបចំកិច្ចប្រជុំនេះ នៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ខាងមុខ គឺស្របពេលជាមួយកិច្ចប្រជុំកំពូល APEC នៅទីក្រុងស៊ិនជិន (Shenzhen) ប្រទេសចិនដែរ។

ទន្ទឹមនឹងនេះ​ លោក ឌីមីទ្រី បេស្កូវ (Dmitry Peskov) បានបញ្ជាក់ថា ភាគីអាមេរិក និងរុស្ស៊ីកំពុងពិភាក្សាគ្នាអំពីលទ្ធភាពនៃកិច្ចប្រជុំនេះ ប៉ុន្តែមិនទាន់មានការយល់ដឹងច្បាស់លាស់ ឬរបៀបវារៈផ្លូវការណាមួយនៅឡើយទេ។

នៅក្នុងនោះដែរ មន្ត្រីជាន់ខ្ពស់អាមេរិក បានបង្ហើបថា លោក ត្រាំ មិនទាន់បានយល់ព្រមជាផ្លូវការលើកិច្ចប្រជុំកំពូលនេះនៅឡើយទេ ប៉ុន្តែអាចនឹងបើកចំហរចំពោះគំនិតនេះ ខណៈពេលដែលមន្ត្រីចិនបានបញ្ជាក់ថា ពួកគេក៏នឹងមិនប្រឆាំងនឹងសំណើនេះផងដែរ ប្រសិនបើលោក ត្រាំ យល់ព្រមនោះ។

គួរជម្រាបជូនថា យោងតាម The Wall Street Journal ដដែលនោះ​បានបង្ហាញថា លោក ពូទីន បានលើកឡើងនូវសំណើនេះក្នុងអំឡុងពេលកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ លោក ត្រាំ កាលពីថ្ងៃទី៩ ខែតុលា។ ក្នុងអំឡុងពេលនោះ មេដឹកនាំប្រទេសទាំងពីរក៏បានយល់ព្រមលើការដែលសហរដ្ឋអាមេរិកនឹងទិញប្រេងម៉ាស៊ូតរាប់លានតោនពីរុស្ស៊ី និងសម្រួលដល់ការលក់នៅលើទីផ្សារផងដែរ៕​