យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal បានឲ្យដឹងថាថា ក្នុងអំឡុងពេលកិច្ចសន្ទនាាតាមទូរស័ព្ទជាមួយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើឱ្យមានកិច្ចប្រជុំកំពូលត្រីភាគី រវាងរុស្ស៊ី សហរដ្ឋអាមេរិក និងចិន នៅខែក្រោយ ដើម្បីចរចារកដំណោះស្រាយបញ្ចប់ជម្លោះនៅអ៊ុយក្រែន។

យ៉ាងណាមិញ ខាងវិមានក្រឹមឡាំងបានស្នើឱ្យរៀបចំកិច្ចប្រជុំនេះ នៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ខាងមុខ គឺស្របពេលជាមួយកិច្ចប្រជុំកំពូល APEC នៅទីក្រុងស៊ិនជិន (Shenzhen) ប្រទេសចិនដែរ។
ទន្ទឹមនឹងនេះ លោក ឌីមីទ្រី បេស្កូវ (Dmitry Peskov) បានបញ្ជាក់ថា ភាគីអាមេរិក និងរុស្ស៊ីកំពុងពិភាក្សាគ្នាអំពីលទ្ធភាពនៃកិច្ចប្រជុំនេះ ប៉ុន្តែមិនទាន់មានការយល់ដឹងច្បាស់លាស់ ឬរបៀបវារៈផ្លូវការណាមួយនៅឡើយទេ។
នៅក្នុងនោះដែរ មន្ត្រីជាន់ខ្ពស់អាមេរិក បានបង្ហើបថា លោក ត្រាំ មិនទាន់បានយល់ព្រមជាផ្លូវការលើកិច្ចប្រជុំកំពូលនេះនៅឡើយទេ ប៉ុន្តែអាចនឹងបើកចំហរចំពោះគំនិតនេះ ខណៈពេលដែលមន្ត្រីចិនបានបញ្ជាក់ថា ពួកគេក៏នឹងមិនប្រឆាំងនឹងសំណើនេះផងដែរ ប្រសិនបើលោក ត្រាំ យល់ព្រមនោះ។
គួរជម្រាបជូនថា យោងតាម The Wall Street Journal ដដែលនោះបានបង្ហាញថា លោក ពូទីន បានលើកឡើងនូវសំណើនេះក្នុងអំឡុងពេលកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ លោក ត្រាំ កាលពីថ្ងៃទី៩ ខែតុលា។ ក្នុងអំឡុងពេលនោះ មេដឹកនាំប្រទេសទាំងពីរក៏បានយល់ព្រមលើការដែលសហរដ្ឋអាមេរិកនឹងទិញប្រេងម៉ាស៊ូតរាប់លានតោនពីរុស្ស៊ី និងសម្រួលដល់ការលក់នៅលើទីផ្សារផងដែរ៕

