ឧកញ៉ា ណូ សុភា បរិច្ចាគថវិកា ១២ម៉ឺនដុល្លារអាម៉េរិក សម្រាប់ជួយដល់មណ្ឌលកុមារកំព្រាមែកឈើកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ណូ សុភា (សុភា បុត្រឈរ ) អគ្គនាយិកាក្រុមហ៊ុន AG Bottcher និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា បានបរិច្ចាគថវិកាប្រមាណ ១០០,០០០អឺរ៉ូ ស្មើនឹង ១២០,០០០ដុល្លារអាម៉េរិក ជួយដល់មណ្ឌល​កុមារកំព្រាមែកឈើកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្តាញសង្គម TikTok កាលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ លោកស្រីឧកញ៉ា បានបង្ហាញឱ្យដឹងថា លោកស្រី​បានទទួលសំបុត្រថ្លែងអំណរគុណពី លោក ផន ផល្លា ប្រធានអង្គការមណ្ឌលមែកឈើ ដែលលោកស្រី និងស្វាមី ​បានបរិច្ចាគថវិកាចំនួន ១០ម៉ឺនអឺរ៉ូ ជួយដល់មណ្ឌល​កុមារកំព្រាមែកឈើ។ លោកស្រីឧកញ៉ា បានបន្ថែមថា នេះជាថវិកាសម្រាប់ជួយកុមារកំព្រាជាង ២០០នាក់ ជារៀងរាល់ឆ្នាំ រួមទាំងការឧបត្ថម្ភសម្រាប់​អាហារ ទឹកដោះគោ ការព្យាបាល ដែលក្មេងៗមានតម្រូវការ។

សូមជម្រាបថា ឧកញ៉ា ណូ សុភា ជាសប្បុរសជនខ្មែររស់នៅក្រៅប្រទេស ដែលតែងតែឈឺឆ្អាល​នឹងសុខទុក្ខ​ប្រជាជនខ្មែរ ហើយបានចូលរួមយ៉ាងសកម្ម ក្នុងការជួយដល់ជនក្រីក្រ។ លោកស្រី មានស្វាមីជាមហាសេដ្ឋីអាល្លឺម៉ង់ ឈ្មោះ Udo Böttcher ហើយលោកស្រី និងស្វាមី បានបរិច្ចាគប្រាក់រាប់លានដុល្លារ ដល់ប្រទេសកម្ពុជា អាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។ លោកស្រី ទទួលបានគោរមងារ «ឧកញ៉ា» កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦៕

@cambodiadaily6 សួស្តីបងប្អូន ថ្ងៃនេះបានទទួលសំបុត្រ បងប្រុសផនផល្លា #viral #lovelife #ខ្មែរស្រឡាញ់ខ្មែរ🇰🇭❤️ #fyp #holiday ♬ Midnight Guitar Smoke – Tire Iron Tunes