ឧកញ៉ា ណូ សុភា (សុភា បុត្រឈរ ) អគ្គនាយិកាក្រុមហ៊ុន AG Bottcher និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា បានបរិច្ចាគថវិកាប្រមាណ ១០០,០០០អឺរ៉ូ ស្មើនឹង ១២០,០០០ដុល្លារអាម៉េរិក ជួយដល់មណ្ឌលកុមារកំព្រាមែកឈើកម្ពុជា។

នៅលើបណ្តាញសង្គម TikTok កាលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ លោកស្រីឧកញ៉ា បានបង្ហាញឱ្យដឹងថា លោកស្រីបានទទួលសំបុត្រថ្លែងអំណរគុណពី លោក ផន ផល្លា ប្រធានអង្គការមណ្ឌលមែកឈើ ដែលលោកស្រី និងស្វាមី បានបរិច្ចាគថវិកាចំនួន ១០ម៉ឺនអឺរ៉ូ ជួយដល់មណ្ឌលកុមារកំព្រាមែកឈើ។ លោកស្រីឧកញ៉ា បានបន្ថែមថា នេះជាថវិកាសម្រាប់ជួយកុមារកំព្រាជាង ២០០នាក់ ជារៀងរាល់ឆ្នាំ រួមទាំងការឧបត្ថម្ភសម្រាប់អាហារ ទឹកដោះគោ ការព្យាបាល ដែលក្មេងៗមានតម្រូវការ។
សូមជម្រាបថា ឧកញ៉ា ណូ សុភា ជាសប្បុរសជនខ្មែររស់នៅក្រៅប្រទេស ដែលតែងតែឈឺឆ្អាលនឹងសុខទុក្ខប្រជាជនខ្មែរ ហើយបានចូលរួមយ៉ាងសកម្ម ក្នុងការជួយដល់ជនក្រីក្រ។ លោកស្រី មានស្វាមីជាមហាសេដ្ឋីអាល្លឺម៉ង់ ឈ្មោះ Udo Böttcher ហើយលោកស្រី និងស្វាមី បានបរិច្ចាគប្រាក់រាប់លានដុល្លារ ដល់ប្រទេសកម្ពុជា អាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។ លោកស្រី ទទួលបានគោរមងារ «ឧកញ៉ា» កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦៕



@cambodiadaily6 សួស្តីបងប្អូន ថ្ងៃនេះបានទទួលសំបុត្រ បងប្រុសផនផល្លា #viral #lovelife #ខ្មែរស្រឡាញ់ខ្មែរ🇰🇭❤️ #fyp #holiday ♬ Midnight Guitar Smoke – Tire Iron Tunes

