វេទិកា CAFE26 ៖ ធនាគារធំៗរួមដៃគ្នាផ្តល់ឥណទានការប្រាក់ទាបជម្រុញអាជីវកម្មកសិកម្មកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ឱកាសទទួលបានទុនកម្ចីការប្រាក់ទាប និងយន្តការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់វិស័យកសិកម្ម ត្រូវបានលើកយកមកជជែកយ៉ាងផុលផុស នៅក្នុងបទបង្ហាញស្តីពី កម្មវិធីហិរញ្ញប្បទាន និងឥណទានសម្រាប់អាជីវកម្មកសិកម្ម នាឱកាសនៃថ្ងៃបើកឆាកនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសដែលជាអ្នកជំនាញហិរញ្ញវត្ថុឈានមុខ ក្នុងនោះរួមមានលោក ហ៊ូ សិរី តំណាងធនាគារជាតិនៃកម្ពុជា លោក គង់ សីហា តំណាងធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លោក មិត្ត ប៊ុន តំណាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ព្រមទាំងលោកស្រី ពិន ម៉ានីកា តំណាងសាជីវកម្មធានាឥណទានកម្ពុជា។

យុទ្ធសាស្ត្រគន្លឹះៗនៃការតភ្ជាប់ខ្សែច្រវាក់តម្លៃ និងផលិតកម្ម ត្រូវបានលាតត្រដាងឡើងក្នុងគោលបំណងផ្តល់ធាតុចូលដ៏មានតម្លៃដល់ម្ចាស់អាជីវកម្មកសិកម្មទាំងអស់។