មហាសេដ្ឋីចិន ៣រូប កើបលុយបានរាប់ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ

អន្តរជាតិ

មហាសេដ្ឋីចិនចំនួន ៣រូប ត្រូវបានគេរាយការណ៍ថា បានបង្កើនទ្រព្យសម្បត្តិរបស់ខ្លួនរាប់ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដែលភាគច្រើនគឺកើតចេញពីការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ពួកគេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Forbes បានរាយការណ៍ថា អ្នកដែលកើនប្រាក់ចំណូលបានច្រើនជាងគេ គឺមហាសេដ្ឋីផ្នែករ៉ូបូត លោក Wang Xingxing ដែលបានបង្កើនទ្រព្យសម្បត្តិរហូតដល់ ១,៣ពាន់លានដុល្លារ និងធ្វើឲ្យចំនួនសរុបនៃទ្រព្យសម្បត្តិរបស់លោក កើនឡើង ៩,១ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ លោក Chen Jianhua ដែលជាប្រធានក្រុមហ៊ុន Hengli Group ដែលរកស៊ីលើវិស័យប្រេងឥន្ធនៈធំបំផុតមួយរបស់ប្រទេសចិន ឈរលេខរៀងទី២ ដោយបង្កើនទ្រព្យសមបត្តិប្រមាណ ៨២១លានដុល្លារ។ យោងតាម Forbes ទ្រព្យសម្បត្តិសរុបរបស់លោក បានកើនឡើង ៣,៥% ដល់ចំនួន ២៦,១ពាន់លានដុល្លារ។

ចុងក្រោយ គឺលោក Wang Liping ដែលជាប្រធានក្រុមហ៊ុន Jiangsu Hengli Hydraulic បានឈរនៅចំណាត់ថ្នាក់លេខ៣ ដោយកើនឡើងទ្រព្យសម្បត្តិចំនួន ៦២៣លានដុល្លារ។ ទ្រព្យសម្បត្តិសរុបរបស់លោកបានកើនឡើងជាង ៥% ដល់ ១២,១ពាន់លានដុល្លារ ដែលធ្វើឱ្យលោកឈរនៅចំណាត់ថ្នាក់ទី២៦១ លើពិភពលោកផងដែរ៕​