គ្រួសារមហាសេដ្ឋីថៃ ពិចារណាលក់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត Thai Summit ក្នុងតម្លៃ ២ពាន់លានដុល្លារ

អន្តរជាតិ

គ្រួសារមហាសេដ្ឋីដែលនៅពីក្រោយក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តធំជាងគេរបស់ប្រទេសថៃ Thai Summit Group កំពុងពិចារណាលើជម្រើសក្នុងការលក់ក្រុមហ៊ុននេះ នៅក្នុងតម្លៃរហូតដល់ទៅ ២ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថា មានធនាគារវិនិយោគសកលជាច្រើន ថ្មីៗនេះ បានបន្តដាក់សំណើជូណក្រុមគ្រួសារ Juangroongruangkit ទាក់ទងនឹងការផ្តល់តម្លៃទិញអាជីវកម្មចន្លោះពី ១,៥ពាន់លានដុល្លារ ទៅ ២ពាន់លានដុល្លារ។

Juangroongruangkit ដែលជាគ្រួសារស្ថាបនិក និងបានអភិវឌ្ឍក្រុមហ៊ុននេះទៅជាមូលដ្ឋានគ្រឹះនៃឧស្សាហកម្មរថយន្តរបស់ប្រទេសថៃអស់រយៈពេលជាច្រើនទសវត្សមកហើយនោះ បានប្រឈមមុខទៅនឹងឧបសគ្គក្នុងការស្វែងរកអ្នកជំនួសតំណែងដ៏ស័ក្តិសម បន្ទាប់ពីស្ថាបនិកលោក Pattana Juangroongruangkit បានទទួលមរណភាពក្នុងឆ្នាំ២០២២។

គួរឲ្យដឹងថា ក្រុមហ៊ុន Thai Summit រកចំណូលបានជាង ២៥០លានដុល្លារ មុនបង់ការប្រាក់ ពន្ធ ការរំលោះ និងការកាត់កងលើប្រាក់ចំណូលប្រចាំឆ្នាំ ដោយមានបុគ្គលិកសរុបជាង ២០ ០០០ នាក់នៅទូទាំងប្រទេស។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះ ក៏បានបើកដំណើរការរោងចក្រនៅក្រៅប្រទេសផងដែរ ដូចជាប្រទេសចិន ជប៉ុន និងឥណ្ឌា។

ជម្រាបជូនថា ការលក់រថយន្តរបស់ប្រទេសថៃបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរឆ្នាំចុងក្រោយ នៅឆ្នាំ២០២៥ ដែលជំរុញដោយរថយន្តអគ្គិសនី ដែលមានចំនួន ៤៥% នៃការលក់សរុប៕​