Elon Musk យកឡានមិនទាន់ដាក់លក់លើទីផ្សារ ដឹកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលដើរលេង

អន្តរជាតិ

មហាសេដ្ឋី Elon Musk បានយករថយន្ត Tesla Cybertruck មកដឹកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងភរិយារបស់លោក អ្នកស្រី Sara ជិះបំពេញទស្សនកិច្ចនៅ​រោងចក្រ Tesla Motors ក្នុងរដ្ឋ California។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការបង្ហោះសារពីគណនីផ្លូវការរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លើបណ្ដាញសង្គម X បានបង្ហាញថា លោក Netanyahu និងភរិយា បានជួបជាមួយ Elon Musk និងបានជជែកពី​ការ​អភិវឌ្ឍន៍ នៃគ្រប់ម៉ូដែលរថយន្តអគ្គិសនីរបស់ Tesla។

សូមជម្រាបដែរថា រថយន្ត Tesla Cybertruck នៅមិនទាន់ដាក់លក់នៅលើទីផ្សារឡើយ បើទោះជា Elon Musk ធ្លាប់ប្រកាសពីវាកាលពីប៉ុន្មានឆ្នាំមុន ខណៈបច្ចុប្បន្នវាកំពុងស្ថិតក្រោមការសាកល្បង​ជាច្រើនដូចជា ការប្រើប្រាស់ប្រព័ន្ធបញ្ជា និងប្រព័ន្ធការពារសុវត្ថិភាពជាដើម៕