មហាសេដ្ឋីបារាំងផ្ដួលមេធំ Tesla ក្លាយជាអ្នកមានដាច់គេលើលោក

អន្តរជាតិ

បន្ទាប់ពីប្រកាសពីប្រាក់ចំណូល និងប្រាក់ចំណេញប្រចាំក្រុមហ៊ុន LVMH នៅក្នុងឆ្នាំ២០២៣ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបារាំង លោក Bernard Arnault បានកើនឡើងយ៉ាងសំបើម និងថែមទាំងទទួលបានតំណែងជាមហាសេដ្ឋីមានបំផុតលើលោកថែមទៀត ដោយកើនទ្រព្យសម្បត្តិប្រមាណ ៣០ពាន់លានដុល្លារឯណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នា មហាសេដ្ឋីអាមេរិក លោក Elon Musk បែរជាទទួលបានការខាតបង់ច្រើនសន្ធឹក ពោលបន្ទាប់ពីក្រុមហ៊ុន Tesla ប្រកាសពីការខាតបង់ប្រមាណ ៨០ពាន់លានដុល្លារនាសប្ដាហ៍នេះ ទ្រព្យសម្បត្តិរបស់មេធំម្នាក់នេះ ក៏បានរបូតអស់ប្រហែល ២០ពាន់លានដុល្លារផងដែរ បើធៀបនឹងសប្ដាហ៍កន្លងទៅ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ផ្អែកតាមរបាយការណ៍ពី Forbes៖

1.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៧ពាន់លានដុល្លារ

2.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៤,៧ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨១,៣ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤២,២ពាន់លានដុល្លារ

5.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៣៩,១ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១២៧,២ពាន់លានដុល្លារ

7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១២៧,១ពាន់លានដុល្លារ

8.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១២២,៩ពាន់លានដុល្លារ

9.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១២១,៧ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១១៨,៨ពាន់លានដុល្លារ៕