មហាសេដ្ឋីចិនចំនួន ៣រូប ត្រូវបានគេរាយការណ៍ថា បានបង្កើនទ្រព្យសម្បត្តិរបស់ខ្លួនរាប់ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដែលភាគច្រើនគឺកើតចេញពីការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ពួកគេ។

យោងតាម Forbes បានរាយការណ៍ថា អ្នកដែលកើនប្រាក់ចំណូលបានច្រើនជាងគេ គឺមហាសេដ្ឋីផ្នែករ៉ូបូត លោក Wang Xingxing ដែលបានបង្កើនទ្រព្យសម្បត្តិរហូតដល់ ១,៣ពាន់លានដុល្លារ និងធ្វើឲ្យចំនួនសរុបនៃទ្រព្យសម្បត្តិរបស់លោក កើនឡើង ៩,១ពាន់លានដុល្លារ។
ទន្ទឹមនឹងនេះ លោក Chen Jianhua ដែលជាប្រធានក្រុមហ៊ុន Hengli Group ដែលរកស៊ីលើវិស័យប្រេងឥន្ធនៈធំបំផុតមួយរបស់ប្រទេសចិន ឈរលេខរៀងទី២ ដោយបង្កើនទ្រព្យសមបត្តិប្រមាណ ៨២១លានដុល្លារ។ យោងតាម Forbes ទ្រព្យសម្បត្តិសរុបរបស់លោក បានកើនឡើង ៣,៥% ដល់ចំនួន ២៦,១ពាន់លានដុល្លារ។
ចុងក្រោយ គឺលោក Wang Liping ដែលជាប្រធានក្រុមហ៊ុន Jiangsu Hengli Hydraulic បានឈរនៅចំណាត់ថ្នាក់លេខ៣ ដោយកើនឡើងទ្រព្យសម្បត្តិចំនួន ៦២៣លានដុល្លារ។ ទ្រព្យសម្បត្តិសរុបរបស់លោកបានកើនឡើងជាង ៥% ដល់ ១២,១ពាន់លានដុល្លារ ដែលធ្វើឱ្យលោកឈរនៅចំណាត់ថ្នាក់ទី២៦១ លើពិភពលោកផងដែរ៕

