បុរី មេគង្គ លែន ប្រកាសរៀបចំកម្មវិធីចាប់រង្វាន់ធំប្រចាំឆ្នាំ ២០២៦ « ទិញផ្ទះក្នុងក្ដីស្រមៃ ឱកាសឈ្នះឡានក្នុងក្ដីប្រាថ្នា» ជាមួយរង្វាន់រថយន្ត៣គ្រឿង (Rolls Royce, Jetour T1 PHEV និង Arcfox T1) និងរង្វាន់ជាច្រើនផ្សេងទៀត ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ បុរី មេគង្គ លែន ត្រៀមរៀបចំកម្មវិធីដ៏ធំប្រចាំឆ្នាំ ២០២៦ «ទិញផ្ទះក្នុងក្ដីស្រមៃ ឱកាសឈ្នះឡានក្នុងក្ដីប្រាថ្នា» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងគម្រោង «មេគង្គ ស៊ីធី» ដោយម្ចាស់គេហដ្ឋានដែលមានបណ្ណផ្សងសសំណាងនឹងមានឱកាសឈ្នះរង្វាន់ពិសេសរថយន្តដល់ទៅ ៣គ្រឿង និងរង្វាន់ផ្សេងៗជាច្រើនទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រង្វាន់ធំដែលជារថយន្តទាំង ៣គ្រឿង រួមមាន៖ រថយន្តទំនើប Rolls-Royce, រថយន្ត SUV ជំនាន់ថ្មី JETOUR T1 PHEV និង រថយន្ដអគ្គិសនីម៉ូដែលចុងក្រោយគេបង្អស់ ARCFOX T1។ ក្រៅពីរង្វាន់រថយន្តទាំង ៣គ្រឿងនេះ កម្មវិធីក៏មានរង្វាន់ផ្សេងៗជាច្រើនទៀត រួមមាន៖ ទូទឹកកកចំនួន ១០រង្វាន់ ទូរទស្សន៍ទំហំ ៦៥អ៊ីញ ចំនួន ១០រង្វាន់ ព្រមទាំងបណ្ណសាច់ប្រាក់ជាច្រើនរង្វាន់ទៀត។

កម្មវិធីនេះបើកឱកាសជូនម្ចាស់គេហដ្ឋាននៅក្នុងគម្រោងទាំង ៣ របស់ បុរី មេគង្គ លែន រួមមាន គម្រោង «ឌឹ មេគង្គ រ៉ូយ៉ាល់» គម្រោង «ហ្គោលឌិន អាវិននូ» និងគម្រោង «មេគង្គ ស៊ីធី» ដែលមានបណ្ណផ្សងសំណាងស្របតាមលក្ខខណ្ឌរបស់កម្មវិធី ដើម្បីចូលរួមចាប់រង្វាន់នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

ជាមួយគ្នានេះ អតិថិជនថ្មីដែលកំពុងស្វែងរកគេហដ្ឋានក៏អាចទទួលបានឱកាសចូលរួមកម្មវិធីនេះផងដែរ តាមរយៈការទិញគេហដ្ឋានដែលមានសិទ្ធិទទួលបានបណ្ណផ្សងសំណាងពី បុរី មេគង្គ លែន ស្របតាមលក្ខខណ្ឌកំណត់។

បច្ចុប្បន្ន បុរី មេគង្គ លែន មានជម្រើសគេហដ្ឋានជាច្រើនប្រភេទសម្រាប់អតិថិជន រួមមាន៖ វីឡាឃីង (King Villa), វីឡាឃ្វីន A (Queen A Villa), វីឡាឃ្វីន B (Queen B Villa), វីឡាភ្លោះ (Twin Villa), វីឡាកូនកាត់ (Link House), វីឡាកូនកាត់មានរបង (Link House Fence) ព្រមទាំងផ្ទះអាជីវកម្ម A និងផ្ទះអាជីវកម្ម B (Shophouse A & B) ជាដើមនៅក្នុងគម្រោង «ហ្គោលឌិន អាវិននូ» និងគម្រោង «មេគង្គ ស៊ីធី»។

ការទិញគេហដ្ឋាននៅគម្រោងណាមួយរបស់ បុរី មេគង្គ លែន ក្នុងអំឡុងពេលមុនកម្មវិធី ជាឱកាសក្នុងការក្លាយជាម្ចាស់គេហដ្ឋានថ្មីជាមួយប្រូម៉ូសិនដ៏អស្ចារ្យ និងថែមទាំងទទួលបានបណ្ណផ្សងសំណាង ដើម្បីមានឱកាសក្លាយជាម្ចាស់រង្វាន់រថយន្តដ៏អស្ចារ្យមួយក្នុងចំណោមរថយន្តទាំង ៣គ្រឿង និងរង្វាន់ជាច្រើនទៀត។

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ អាចធ្វើការចុះឈ្មោះចូលរួមកម្មវិធីតាមរយៈ តំណភ្ជាប់ (សម្រាប់អតិថិជនថ្មីមិនទាន់ទិញគេហដ្ឋាន)៖ https://forms.gle/1XJjXo85Fho1KLWp9 និងតាមដានព័ត៌មានលម្អិតបន្ថែមតាមហ្វេសប៊ុកផ្លូវការរបស់ បុរី មេគង្គ លែន។
បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋានដែលមានបទពិសោធក្នុងវិស័យអចលនទ្រព្យ និងបានអភិវឌ្ឍគម្រោងលំនៅឋានដែលមានទាំងស្ថាបត្យកម្មបែបក្លាស៊ីកអឺរ៉ុប និងរចនាបថទំនើប ដោយផ្ដោតសំខាន់លើគុណភាព សោភ័ណភាព ផាសុកភាព និងបទពិសោធនៃការរស់នៅ។
បច្ចុប្បន្ន បុរី មេគង្គ លែន មានគម្រោងលំនៅឋានចំនួន៣គឺ៖
១. «ឌឹ មេគង្គ រ៉ូយ៉ាល់» គម្រោងគេហដ្ឋានរចនាបថក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៦A។
២. «ហ្គោលឌិន អាវិននូ» គម្រោងគេហដ្ឋានរចនាបថទំនើប ស្ថិតនៅផ្លូវ ២០១១។
៣. «មេគង្គ ស៊ីធី» គម្រោងគេហដ្ឋានរចនាបថក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៦A។
គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានអភិវឌ្ឍដោយយកចិត្តទុកដាក់បំផុតលើគុណភាពសំណង់ ស្ថាបត្យកម្ម និងការរស់នៅប្រកបដោយផាសុកភាព តាមរយៈការត្រួតពិនិត្យពីថ្នាក់ដឹកនាំ និងក្រុមវិស្វករជំនាញរបស់បុរីផ្ទាល់។
ការផ្ចិតផ្ចង់លើគ្រប់ព័ត៌មានលម្អិត ចាប់ពីការរចនា ការសាងសង់ រហូតដល់ការរៀបចំបរិយាកាសរស់នៅ គឺជាផ្នែកសំខាន់ក្នុងការបង្កើតគេហដ្ឋានដ៏ប្រណិត ដែលផ្ដល់ទាំងផាសុកភាព សុវត្ថិភាព ភាពស៊ីវិល័យ និងការរស់នៅបែបទាន់សម័យជូនដល់អតិថិជន។

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!

ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖ https://www.facebook.com/MekongLandOfficial
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram: https://t.me/mekongland 

ឆាតសួរព័ត៌មាន: https://t.me/MekongLand_Hotline

ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7

ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ៖ https://maps.app.goo.gl/S2LuoZmVBbMziVm29