មន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងវិស័យឧស្សាហកម្មរថយនុ្ត បានថ្លែងនៅថ្ងៃទី២៦ ខែតុលាថា ទីផ្សាររថយន្តដឹកអ្នកដំណើរក្នុងស្រុករបស់ចិន ត្រូវបានរំពឹងថានឹងងើបឡើងវិញក្នុងកម្រិតសមល្មមមួយ នៅឆ្នាំ២០២៧ បន្ទាប់ពីជួបប្រទះការធ្លាក់ចុះខ្លាំងជាងការរំពឹងទុកនៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Cui Dongshu អគ្គលេខាធិការនៃសមាគមរថយន្តដឹកអ្នកដំណើរចិន (China Passenger Car Association) បានឱ្យដឹងថា ការលក់រថយន្តក្នុងស្រុក ត្រូវបានព្យាករថានឹងធ្លាក់ចុះមកនៅត្រឹម ១៨,៥ លានគ្រឿង នៅឆ្នាំ២០២៦ នេះ បើធៀបទៅនឹងចំនួនដែលក់បាន ២៣,៧ លានគ្រឿង កាលពីឆ្នាំ២០២៥។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Cui បានបង្ហាញក្តីរំពឹងទុកខ្ពស់ថា ការលក់រថយន្តក្នុងស្រុកនៅឆ្នាំក្រោយ អាចនឹងហក់ឡើងមកវិញ ដោយនឹងកើនឡើងជាមធ្យម ២% ។
លោក Cui ក៏បានបន្ថែមទៀតថា កត្តាជំរុញឱ្យមានការងើបឡើងវិញនេះ រួមមានការថមថយនៃឧបសគ្គរយៈពេលខ្លី ការធូរស្រាលនៃសម្ពាធលើថ្លៃដើម និងការកែលម្អជម្រើសផលិតផល។ តែទោះជាយ៉ាងណាក៏ដោយ ការប្រកួតប្រជែងទំនងជានឹងកាន់តែមានភាពខុសគ្នាដាច់ស្រឡះរវាងក្រុមក្រុមហ៊ុននានា៕

