កូនប្រុសពៅ អ្នកឧកញ៉ា គិត ម៉េង ទទួលបានពានរង្វាន់សិស្សឆ្នើមផ្នែកអក្សរសាស្ត្រអង់គ្លេស

ជុំវិញ​ឧកញ៉ា

យុវជន គិត ស៊ូឡុង កូនប្រុសពៅរបស់ អ្នកឧកញ៉ា គិត ម៉េង ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោក​ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ទទួលបានពានរង្វាន់សិស្សឆ្នើមផ្នែកអក្សរសាស្ត្រអង់គ្លេស (Best in English Literature) កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បែបនេះថា៖ “ទោះបីជាជីវិតរវល់យ៉ាងណាក៏ដោយ ក្នុងនាមជាម្តាយ មានពេលវេលាសំខាន់ៗមួយ​ចំនួន​ដែលនាងខ្ញុំមិនចង់ខកខានឡើយ។ ថ្ងៃនេះ នាងខ្ញុំពិតជាសប្បាយចិត្តដែលបានឆ្លៀតពេលពីការងារ ដើម្បី​ចូលរួមអបអរសាទរសមិទ្ធផលដ៏ពិសេសរបស់កូនប្រុសជាទីស្រឡាញ់ គិត ស៊ូឡុង ដែលទទួលបានពានរង្វាន់សិស្ស​ឆ្នើមផ្នែកអក្សរសិល្ប៍អង់គ្លេស (Best in English Literature)”។

លោក​ជំទាវអ្នកឧកញ៉ា បានបន្តថា ការដែលបានឃើញកូនទទួលបានការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែង និងការតាំងចិត្តក្នុងការសិក្សា បានធ្វើឱ្យបេះដូងលោកជំទាវពោរពេញដោយក្តីសប្បាយរីករាយ និងមោទនភាព​យ៉ាងខ្លាំង។ 

«ក្នុងនាមជាម្តាយ គ្មានអ្វីធ្វើឱ្យនាងខ្ញុំសប្បាយចិត្តជាងការបានឃើញកូនៗធំធាត់ ស្វែងយល់ពីសមត្ថភាពរបស់ខ្លួន និងសម្រេចបាននូវសមិទ្ធផលតាមរយៈការខិតខំប្រឹងប្រែងរបស់ពួកគាត់ផ្ទាល់នោះទេ។ ស៊ូឡុង កូនសម្លាញ់របស់​ម៉ាក់ ម៉ាក់ពិតជាមានមោទនភាពចំពោះកូនខ្លាំងណាស់ មិនមែនត្រឹមតែដោយសារពានរង្វាន់នេះទេ ប៉ុន្តែដោយសារ​ការខិតខំប្រឹងប្រែងដែលកូនបានលះបង់ក្នុងការសិក្សាកន្លងមក”។

លោក​ជំទាវអ្នកឧកញ៉ា បានបន្ថែម។ លោក​ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង សង្ឃឹមថា កូនប្រុសរបស់ខ្លួននឹងបន្តមានចិត្តចង់ចេះចង់ដឹង និងមានក្តីស្រឡាញ់ចំពោះអ្វីដែលខ្លួនធ្វើជានិច្ច។ ទោះបីជាធំប៉ុណ្ណាក៏ដោយ លោកជំទាវនឹងនៅក្បែរកូនប្រុសជានិច្ច ដើម្បីគាំទ្រ លើកទឹកចិត្ត និងអបអរសាទររាល់ជំហាននៃការរីកចម្រើនរបស់ គិត ស៊ូឡុង៕