លោកស្រី Pham Thu Huong ដែលជាភរិយារបស់លោក Pham Nhat Vuong បុគ្គលមានបំផុតនៅអាស៊ីអាគ្នេយ៍ បានវិលត្រឡប់មកកាន់ចំណាត់ថ្នាក់លេខ២ វិញ ក្នុងនាមជាមហាសេដ្ឋីមានដាច់គេទី២ របស់ប្រទេសវៀតណាម។

យោងតាមទិន្នន័យជាក់ស្តែងរបស់ Forbes បានឱ្យដឹងថា លោកស្រី Huong ដែលជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនចុះបញ្ជីធំជាងគេនៅវៀតណាម បានឃើញទ្រព្យសម្បត្តិរបស់ខ្លួន កើនឡើង ១,៤% ដល់ចំនួន ៤,២ពាន់លានដុល្លារ។
ការកើនឡើងនេះ បានធ្វើឲ្យលោកស្រី Huong ក្លាយជាអ្នកដាច់គេបំផុតទី២ ពោលគឺតាមតែពីក្រោយស្វាមីរបស់លោកស្រី គឺលោក Vuong ប៉ុណ្ណោះ ដែលជាអ្នកមានបំផុតនៅវៀតណាម ជាមួយទ្រព្យសម្បត្តិសរុប ៣៧,៣ពាន់លានដុល្លារ។
យ៉ាងណាមិញ ចំណាត់ថ្នាក់លេខបី គឺបានលើលោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Vietjet ដែលមានទ្រព្យសម្បត្តិ ៤,១ពាន់លានដុល្លារ និងឈរនៅចំណាត់ថ្នាក់លេខ១ ០២៦ លើពិភពលោកផងដែរ៕

