ក្រុមហ៊ុនកំពូលមហាសេដ្ឋី Elon Musk បញ្ចប់កិច្ចព្រមព្រៀងតម្លៃ ៤០ពាន់លានដុល្លារ ជាមួយ Apollo សម្រាប់បន្ទះឈីប AI

អន្តរជាតិ

ក្រុមហ៊ុនអវកាស SpaceX របស់មហាសេដ្ឋីមានដាច់គេនៅលើលោក Elon Musk បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនបានបញ្ចប់កិច្ចព្រមព្រៀងមួយដែលមានតម្លៃរហូតដល់ទៅ ៤០ពាន់លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុន Apollo Global Management ដើម្បីទិញបន្ទះឈីប AI និង Hardware នៃម៉ាស៊ីនមេ រួចដាល់ឲ្យ SpaceX ជួលបន្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ​ យោងតាមឯកសារដែលបានដាក់ជូនស្ថាប័ននិយតករ បានបង្ហាញឲ្យដឹងថា ការជួលនីមួយៗនឹងមានរយៈពេលជាង ៥ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលឧបករណ៍ទាំងនោះមកដល់។

គួរឲ្យដឹងផងដែរថា កិច្ចព្រមព្រៀងនេះ បានបង្ហាញឱ្យឃើញពីការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់របស់ SpaceX ខណៈពេលដែលក្រុមហ៊ុននេះកំពុងព្យាយាមទាញយកប្រយោជន៍ពីតម្រូវការដ៏ខ្ពស់លើសមត្ថភាពគណនា (computing power) ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់មហិច្ឆតាក្នុងការធ្វើដំណើរទៅកាន់ឋានព្រះចន្ទ និងភពអង្គារ។

ជម្រាបជូនថា ក្រុមហ៊ុន SpaceX គ្រោងនឹងបញ្ចប់កិច្ចព្រមព្រៀងនេះឱ្យបានរួចរាល់នៅដំណាច់ឆ្នាំនេះ។ ហើយចំពោះការជួលនេះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៧ នៅពេលដែលបន្ទះឈីបទាំងនោះត្រូវបានដឹកជញ្ជូនមកដល់៕​