នៅត្រឹមតែពេលប៉ុន្មានថ្ងៃបន្ទាប់ពីការបញ្ចេញស្មាតហ្វូនបត់បានដំបូងរបស់ខ្លួន ក្រុមហ៊ុន Apple បានទទួលស្គាល់កាលពីដើមសប្តាហ៍នេះថា iPhone Duo របស់ខ្លួនមួយចំនួនមានបញ្ហាអេក្រង់ ហើយបានប្រកាសថានឹងធ្វើការផ្លាស់ប្តូរជូនថ្មីវិញចំពោះម៉ូដែល ដែលមានបញ្ហានេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន Apple បានចាប់ផ្តើមដឹកជញ្ជូនស្មាតហ្វូនអេក្រង់បត់ iPhone Duo របស់ខ្លួនជាលើកដំបូង កាលពីសប្តាហ៍មុន ដោយមានអតិថិជនជុំវិញពិភពលោកបានឈរតម្រង់ជួរដើម្បីចាំទិញផលិតផលដែលមានកំណត់នេះ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅត្រឹមតែពេលប៉ុន្មានថ្ងៃប៉ុន្មានថ្ងៃក្រោយប៉ុណ្ណោះ iPhone Duo ត្រូវបានគេយកទៅបង្ហោះព្រោងព្រាតនៅលើបណ្តាញសសង្គម ជុំវិញបញ្ហាចេញស្មាមឆ្នូតនៅលើអេក្រង់ ក៏ដូចជាមានស្នាមប្រេះនៅត្រង់កន្លែងដែលអេក្រង់បត់ ផងដែរ។
ជុំវិញបញ្ហានេះ ក្រុមហ៊ុន Apple ក៏បានចេញមុខទទួលស្គាល់កាលពីថ្ងៃទី២៦ ខែតុលា ដោយបានបញ្ជាក់ថា គ្រឿងម៉ាស៊ីនដែលរងផលប៉ះពាល់ នឹងត្រូវប្តូរជូនថ្មីវិញ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple ហាក់មិនបានធ្វើអត្ថាធិប្បាយច្បាស់លាស់លើមូលហេតុដែលអាចបណ្តាលឱ្យមានបញ្ហាអេក្រង់នេះនៅឡើយនេះទេ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “យើងដឹងអំពីបញ្ហាដែលប៉ះពាល់ដល់អេក្រង់ខាងក្នុងលើគ្រឿងម៉ាស៊ីន iPhone Duo មួយចំនួន។ ប្រសិនបើអ្នកប្រើប្រាស់ជួបប្រទះបញ្ហាជាមួយអេក្រង់ iPhone Duo របស់ពួកគេ ពួកគេគួរតែទាក់ទងមក AppleCare ដើម្បីស្នើសុំការផ្លាស់ប្តូរថ្មីបាន”៕

