បង់ថ្លៃសំរាម និងតាមដានវិក្កយបត្រកាន់តែងាយស្រួល ជាមួយ Chip Mong Bank App!

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ដើម្បីផ្ដល់ភាពងាយស្រួល និងជួយអតិថិជនក្នុងការគ្រប់គ្រងការចំណាយប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាព ធនាគារ ជីប ម៉ុង ផ្ដល់ជូនមុខងារទូទាត់វិក្កយបត្រថ្លៃសំរាម តាមរយៈ Chip Mong Bank App ដែលអនុញ្ញាតឱ្យអតិថិជនអាចពិនិត្យវិក្កយបត្រ និងទូទាត់បានយ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាព គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈ Chip Mong Bank App អតិថិជនអាចពិនិត្យមើលវិក្កយបត្រ និងទឹកប្រាក់ដែលត្រូវទូទាត់ក្នុងរយៈពេល ៦ ខែចុងក្រោយ បានភ្លាមៗ ដោយមិនចាំបាច់ស្វែងរកឯកសារចាស់ៗ ឬចំណាយពេលផ្ទៀងផ្ទាត់ពីប្រភពផ្សេងៗ។ ចំពោះទឹកប្រាក់ដែលមិនទាន់បានទូទាត់លើសពី ៦ ខែ នឹងត្រូវបានបូកបញ្ចូលទៅក្នុងសមតុល្យវិក្កយបត្រលើកក្រោយ ដើម្បីជួយឱ្យអតិថិជនអាចពិនិត្យ និងទូទាត់បានគ្រប់ចំនួនដោយមិនខកខាន។

ជាមួយនឹងការបង្ហាញទឹកប្រាក់ដែលត្រូវទូទាត់ក្នុងខែនីមួយៗដាច់ដោយឡែកពីគ្នា អតិថិជនអាចផ្ទៀងផ្ទាត់ការចំណាយបានកាន់តែងាយស្រួល ព្រមទាំងអាចរៀបចំផែនការចំណាយ និងថវិកាគ្រួសារប្រចាំខែបានកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាព។

ដើម្បីបង្កើនភាពជឿជាក់ និងតម្លាភាពក្នុងការទូទាត់ ព័ត៌មានលម្អិតនៃវិក្កយបត្រ និងកំណត់ត្រានៃការទូទាត់ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ ដែលអនុញ្ញាតឱ្យអតិថិជនអាចពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានបានមុនពេលបញ្ចប់ប្រតិបត្តិការ។ លើសពីនេះ អតិថិជនក៏អាចទាញយក វិក្កយបត្រឌីជីថល ដើម្បីរក្សាទុកជាឯកសារយោង សម្រាប់ពិនិត្យប្រវត្តិនៃការទូទាត់ ឬប្រើប្រាស់ជាភស្តុតាងនៅពេលចាំបាច់។

Chip Mong Bank App ជាដំណោះស្រាយធនាគារឌីជីថលដែលផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងការទូទាត់ប្រចាំថ្ងៃ ដោយផ្ដោតលើភាពងាយស្រួល រហ័ស សុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់អតិថិជន។

ដោនឡូត Chip Mong Bank App ឥឡូវនេះ៖ https://www.chipmongbank.com/app