កម្មវិធីប្រកួតប្រជែងផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ក្រោមប្រធានបទ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» នឹងឈានដល់វគ្គប្រកាសជ័យលាភីនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦នេះហើយ ដែលនឹងរៀបចំធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍។

បេក្ខភាពនីមួយបានស្វះស្វែងបង្កើតវីដេអូដ៏មានន័យក្នុងគោលដៅផ្សព្វផ្សាយពីរដូវកាលបៃតងដ៏ស្រស់បំព្រងរបស់កម្ពុជា។ ការរង់ចាំបានជិតដល់ពេលបញ្ចប់ជាផ្លូវការហើយ ដើម្បីអបអរសាទរទេសភាពដ៏ស្រស់ត្រកាល វប្បធម៌ដ៏រស់រវើក និងភាពអស្ចារ្យនៃវិស័យទេសចរណ៍ធម្មជាតិនៅក្នុងប្រទេសកម្ពុជា ឥឡូវនេះ ដល់ពេលដែលត្រូវប្រកាសឈ្មោះអ្នកឈ្នះហើយ។

កម្មវិធីប្រកាសជ័យលាភី ក្នុងការប្រកួតប្រជែងផលិតវីដេអូ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ឆ្នាំ២០២៦»នេះនឹងមានការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, គណៈកម្មការ និងក្រុមការងារជំរុញយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង», លោកស្រី ហាន លី នាយកប្រតិបត្តិនៃសារព័ត៌មាន Tnaot, ក្រុមការងារនៃសារព័ត៌មាន Tnaot និងបេក្ខភាពដែលចូលរួមប្រកួតផងដែរ។
កម្មវិធីប្រកួតប្រជែងផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ក្រោមប្រធានបទ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» បានប្រព្រឹត្តិទៅយ៉ាងរលូននេះ ក៏ដោយសារតែមានចំណែកពីម្ចាស់ឧបត្ថម្ភកម្មវិធី ក្នុងនោះ សូមថ្លែងអំណរគុណដល់ អាកាសចរណ៍ជាតិកម្ពុជា (AIR CAMBODIA), Air Lee Beauty Center, ធនាគារ ខេ ប៊ី ប្រាសាក់, ក្រុមហ៊ុន E-Gets, ក្រុមហ៊ុន Gold Zone Media, សណ្ឋាគារ ហ័ន ហៃ, Tui Blue Angkor Grace, Kospet Cambodia, Pathfinder Travel និង Alarm Clock coffee។
ក្នុងនោះ ក៏សូមថ្លែងអំណរគុណដល់ដៃគូផ្សព្វផ្សាយផ្លូវការួមមាន KOCHAM, ភ្នំពេញប៉ុស្តិ៍, ដើមអម្ពិល, 58Cam, CEN News, Fresh News, Fresh AI, ឧកញ៉ាញូស៍, KhmerNote, BBR Guangxi Project (北部湾之声), Cam-Insight និង 柬华日报(Jian Hua Daily )។


ក្រៅតែពីរង្វាន់សម្រាប់បេក្ខជនដែលទទួលបានជ័យលាភី ក្នុងនោះ អ្នកចូលរួម Like និងShare វីដេអូស្នាដៃរបស់បេក្ខជនប្រកួតដែលអ្នកចូលចិត្តលើបណ្តាញសង្គមតាមរយៈ Tnaot Event ក៏នឹងមានឱកាសឈ្នះរង្វាន់ “សំបុត្រយន្តហោះ Round Trip” ទៅកម្សាន្តនៅប្រទេសវៀតណាម និង រង្វាន់វត្ថុអនុស្សាវរីយថែមទៀតផងដោយគ្រាន់តែចុចតាមដានផេក (Follow Page) TNAOT Events ហើយចូលទៅកាន់តំណរវីដេអូណាមួយដែលអ្នកពេញចិត្ត ហើយចុច Like និងចែករំលែក (Share) ស្នាដៃវីដេអូនោះ។
ក្រសួងទេសចរណ៍ សហការជាមួយសារព័ត៌មាន Tnaot News រៀបចំកម្មវិធីប្រកួតប្រជែងផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ក្រោមប្រធានបទ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ក្នុងគោលបំណងបំផុសស្មារតីនៃការចូលរួមផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជានៅរដូវកាលបៃតង តាមរយៈការផលិតវីដេអូខ្លីដែលមានភាពច្នៃប្រឌិត និងមានភាពទាក់ទាញ៕

