វេណេស៊ុយអេឡា បន្តទាមទារឲ្យចក្រភពអង់គ្លេស សងមាសសុទ្ធតម្លៃជិត ២ពាន់លានដុល្លារ មកឲ្យខ្លួនវិញ

អន្តរជាតិ

ប្រធានាធិបតីស្ដីទីរបស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានទាមទារឱ្យធនាគារកណ្ដាលអង់គ្លេស (Bank of England) ប្រគល់ទុនបម្រុងមាសសុទ្ធដែលមានតម្លៃប្រហែល ១,៩ពាន់លានដុល្លារ ដែលត្រូវបានបង្កកជាច្រើនឆ្នាំ មកឲ្យប្រទេសខ្លួនវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Delcy បានថ្លែងកាលពីថ្ងៃទី២៨ ខែតុលា ថា៖ “ពួកគេគួរតែឈប់រកលេស ដើម្បីរក្សាទុកមាសរបស់ពួកយើងទៀតទៅ។ មាសទាំងនោះជារបស់ប្រជាជនវេណេស៊ុយអេឡា មិនមែនជារបស់ធនាគារកណ្ដាលអង់គ្លេសទេ”។

គួរឲ្យដឹងថា ប្រទេសវេណេស៊ុយអេឡាមានមាសសុទ្ធតម្លៃ ១,៩ពាន់លានដុល្លារ រក្សាទុកនៅធនាគារកណ្ដាលអង់គ្លេស ប៉ុន្តែមិនអាចដកយកមកវិញបានទេ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងឡុងដ៍បានបដិសេធមិនទទួលស្គាល់ការបោះឆ្នោតឡើងវិញរបស់លោកប្រធានាធិបតី Nicolas Maduro កាលពីឆ្នាំ២០១៨។

ជម្រាបជូនផងដែរថា ទំនាក់ទំនងការទូតរវាងវេណេស៊ុយអេឡា និងចក្រភពអង់គ្លេស បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីឆ្នាំ២០១៩ មក នៅពេលដែលអតីតមេដឹកនាំបក្សប្រឆាំង លោក Juan Guaido បានទាមទារឱ្យធនាគារកណ្ដាលអង់គ្លេសរក្សាទុកមាសទាំងនោះជំនួសឱ្យការប្រគល់វាទៅឱ្យរដ្ឋាភិបាលរបស់លោក Maduro ៕​