ប្រធានាធិបតីស្ដីទីរបស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានទាមទារឱ្យធនាគារកណ្ដាលអង់គ្លេស (Bank of England) ប្រគល់ទុនបម្រុងមាសសុទ្ធដែលមានតម្លៃប្រហែល ១,៩ពាន់លានដុល្លារ ដែលត្រូវបានបង្កកជាច្រើនឆ្នាំ មកឲ្យប្រទេសខ្លួនវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោកស្រី Delcy បានថ្លែងកាលពីថ្ងៃទី២៨ ខែតុលា ថា៖ “ពួកគេគួរតែឈប់រកលេស ដើម្បីរក្សាទុកមាសរបស់ពួកយើងទៀតទៅ។ មាសទាំងនោះជារបស់ប្រជាជនវេណេស៊ុយអេឡា មិនមែនជារបស់ធនាគារកណ្ដាលអង់គ្លេសទេ”។
គួរឲ្យដឹងថា ប្រទេសវេណេស៊ុយអេឡាមានមាសសុទ្ធតម្លៃ ១,៩ពាន់លានដុល្លារ រក្សាទុកនៅធនាគារកណ្ដាលអង់គ្លេស ប៉ុន្តែមិនអាចដកយកមកវិញបានទេ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងឡុងដ៍បានបដិសេធមិនទទួលស្គាល់ការបោះឆ្នោតឡើងវិញរបស់លោកប្រធានាធិបតី Nicolas Maduro កាលពីឆ្នាំ២០១៨។
ជម្រាបជូនផងដែរថា ទំនាក់ទំនងការទូតរវាងវេណេស៊ុយអេឡា និងចក្រភពអង់គ្លេស បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីឆ្នាំ២០១៩ មក នៅពេលដែលអតីតមេដឹកនាំបក្សប្រឆាំង លោក Juan Guaido បានទាមទារឱ្យធនាគារកណ្ដាលអង់គ្លេសរក្សាទុកមាសទាំងនោះជំនួសឱ្យការប្រគល់វាទៅឱ្យរដ្ឋាភិបាលរបស់លោក Maduro ៕

