សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បង្ហាញម៉ឺនុយម្ហូបខ្មែរថ្មី បំផុសគំនិតពីសៀមរាប បាត់ដំបង និងកំពត

សង្គម​ និង​សេដ្ឋកិច្ច

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញម៉ឺនុយម្ហូបខ្មែរថ្មី ដែលនាំភ្ញៀវធ្វើដំណើរស្វែងយល់ពីរសជាតិ និងអត្តសញ្ញាណវប្បធម៌ម្ហូបអាហារពីតំបន់ដ៏លេចធ្លោរបស់ប្រទេសកម្ពុជា តាមរយៈបទពិសោធន៍ “ដំណើរស្វែងយល់ម្ហូបខ្មែរតាមតំបន់នានាក្នុងប្រទេសកម្ពុជា” ចាប់ពីថ្ងៃទី ០១ វិច្ឆិកា ២០២៦ តទៅ នៅភោជនីយដ្ឋាន Market Café។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម៉ឺនុយថ្មីនេះ គឺជាការអបអរសាទរភាពសម្បូរបែបនៃម្ហូបខ្មែរ ដោយទទួលបានការបំផុសគំនិតពីខេត្ត សៀមរាប បាត់ដំបង និងកំពត ដែលខេត្តនីមួយៗមានរឿងរ៉ាវ រសជាតិ និងគ្រឿងផ្សំដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណតំបន់រៀងៗខ្លួន។

ពីដែនដីអង្គរនៃខេត្តសៀមរាប ភ្ញៀវនឹងបានស្គាល់នូវរសជាតិបុរាណដែលទទួលមរតកពីជំនាន់មួយទៅជំនាន់មួយ។ ខណៈខេត្តកំពត នាំមកនូវរសជាតិដ៏ស្រស់ស្រាយ និងឈ្ងុយឆ្ងាញ់ពីគ្រឿងសមុទ្រ និងម្រេចកំពតដ៏ល្បីល្បាញលើពិភពលោក តាមរយៈមុខម្ហូបពិសេស បង្គាឆាម្រេចកំពត (Char Bangkea Mrech Kampot)។ ចំណែកឯបាត់ដំបង ដែលត្រូវបានគេស្គាល់ថាជា “ជង្រុកស្រូវរបស់កម្ពុជា” បង្ហាញពីសាមញ្ញភាព និងភាពកក់ក្តៅនៃអាហារខ្មែរ ជាមួយមុខម្ហូប ណាតាំងបាយក្តាំង (Natang Bai Khdang)។

ម៉ឺនុយនេះ មិនត្រឹមតែជាការញ៉ាំអាហារ​ប៉ុណ្ណោះទេ ប៉ុន្តែជាការធ្វើដំណើរឆ្លងកាត់រឿងរ៉ាវ វប្បធម៌ និងប្រពៃណីម្ហូបអាហាររបស់ខេត្តនីមួយៗ ដែលត្រូវបានបំផុសឡើងវិញក្នុងទម្រង់ទំនើបសម័យ ដោយរក្សាទុកនូវភាពដើម និងព្រលឹងនៃរសជាតិខ្មែរ។

សូមអញ្ជើញលោកអ្នកទទួលយកបទពិសោធន៍ម្ហូបខ្មែរ ដែលនាំអ្នកធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ តាមរយៈគ្រប់មុខម្ហូបនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ បើកម្រើជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ដល់​ ១០យប់​ នៅភោជនីយដ្ឋាន Market Café។

ទំនាក់ទំនងលេខទូរស័ព្ទ៖ 097 350 1234 (Telegram)
ឬហ្វេសបុក៖​ https://www.facebook.com/hyattregencyphnompenh/