ថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា អមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​នូវអគាសិក្សាថ្មីចំនួន ៥ខ្នង នៅខេត្តកំពង់ធំ ដែលជាអំណោយរបស់សមាគមឧកញ៉ាកម្ពុជា

សមាគមឧកញ៉ាកម្ពុជា

នាព្រឹកថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​សមាគមជាច្រើនរូប បានអញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​នូវអគាសិក្សា​ថ្មី​ចំនួន ៥ខ្នង នៅខេត្តកំពង់ធំ សរុប ៥៥បន្ទប់ ដែលជាអំណោយរបស់សមាគមឧកញ៉ាកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមបញ្ជាក់ថា អំណោយជាអគារសិក្សាទាំងនេះ ត្រូវបានផ្តល់ជូនវិទ្យាល័យ ទ្រៀល, សាលាបឋមសិក្សា កកោះ, សាលាបឋមសិក្សា សមាគមឧកញ៉ាកម្ពុជា អូរសំបួរ, សាលាបឋមសិក្សា ហ៊ុន សែន ឈូកជីព្រះ និងសាលាបឋមសិក្សា ជន្លែង ភូមិថ្មី។