កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមហ៊ុនជប៉ុន ជំរុញការងារសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២

សង្គម​ និង​សេដ្ឋកិច្ច

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន TOYO Construction Co., Ltd. នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីរួមគ្នាជំរុញការងារសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២ឱ្យបានឆាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំពិភាក្សានេះ បានធ្វើឡើងនៅកាលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមវត្តមានលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស ជាមួយ ក្រុមហ៊ុន TOYO Construction Co., Ltd. ដឹកនាំដោយ លោក AIKAWA Shuichi ប្រធានប្រតិបត្តិ និងអ្នកគ្រប់គ្រងទូទៅ នៃផ្នែកអន្តរជាតិ នៃក្រុមហ៊ុន TOYO Construction Co., Ltd.។

បើតាមហ្វេសប៊ុកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់ថា កិច្ចប្រជុំនេះ គេធ្វើដើម្បីណែនាំថ្នាក់ដឹកនាំក្រុមហ៊ុន TOYO Construction Co., Ltd.សម្រាប់ការងារសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២ នៅពេលដ៏ខ្លីខាងមុខ ។

សូមជម្រាប់ដែរថា គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី២ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺមានប្រវែងផែ៖ ៤០០ ម៉ែត្រ ជម្រៅទឹក៖ ១៦,៥ ម៉ែត្រ (ហើយដំណាក់កាលទី២នេះគ្រោងពង្រីកជម្រៅទឹកដល់ ១៦,៥ ម៉ែត្រ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៩) ។សមត្ថភាពទទួលនាវា៖ អនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១២ ម៉ឺនតោន ឬស្មើនឹង ១ ម៉ឺន TEUs អាចចូលចតបាន។

ចំណែកឯ អត្ថប្រយោជន៍ នៅពេលបញ្ចប់ជំហានទី២នៅឆ្នាំ២០២៩ ខាងមុខនេះ កប៉ាល់ដែលចរាចរក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក សមុទ្រប៉ាស៊ីហ្វិក និងសមុទ្រឥណ្ឌា នឹងអាចចូលចតនៅកំពង់ផែក្រុងព្រះសីហនុបានដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទី៣ឡើយ។ដោយឡែក​ ជំហានទី៣ គ្រោងនឹងនៅឆ្នាំ២០៣០ ​ដែលធ្វើឱ្យ​កប៉ាល់ស្ទើនៅទូទាំងពិភពលោកអាចចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន៕ អត្ថបទ៖ហ្សាលីន