មន្ត្រី ក.ប.ប. ខេត្តចំនួន៧ បន្តបេសកកម្មត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ និងយកសំណាក «ផ្លែទុរេន» ទៅវិភាគ ដើម្បីការពារសុខភាពពលរដ្ឋ

សង្គម​ និង​សេដ្ឋកិច្ច

សកម្មភាពចុះត្រួតពិនិត្យគុណភាពទំនិញនៅតាមបណ្តាខេត្ត នៅតែបន្តធ្វើឡើងយ៉ាងសកម្ម។ នៅថ្ងៃទី១១ ខែឧសភានេះ មន្ត្រីសាខា ក.ប.ប. (អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ) នៃខេត្តចំនួន៧ រួមមាន ខេត្តកែប កំពង់ស្ពឺ ពោធិ៍សាត់ ស្ទឹងត្រែង ព្រៃវែង ប៉ៃលិន និងព្រះវិហារ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យដោយផ្ទាល់នៅតាមផ្សារចំនួន ៧ និងតូបលក់ទំនិញចំនួន ៦៥ ទីតាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្លៀតក្នុងឱកាសនោះដែរមន្រ្តីសាខា ក.ប.ប. បានបន្តត្រួតពិនិត្យ និងយកសំណាកបញ្ជូនមកធ្វើពិសោធន៍នូវបន្លែ ផ្លែឈើ ក្នុងនោះមានផ្លែទុរេន តាមគោលដៅសំខាន់ៗ មួយចំនួនក្នុងណ្ដាខេត្តទាំង៧ខាងលើ។ ជាមួយនោះ មន្រ្តី ក.ប.ប. បានធ្វើការផ្សព្វផ្សាយ ណែនាំអាជីវករ អ្នកលក់ដូរ សូមឱ្យបង្កើនការប្រុងប្រយ័ត្ន ត្រូវចេះស្វ័យម្ចាស់ការត្រួតពិនិត្យទំនិញដែលខ្លួនដាក់លក់ ចៀសវាងទំនិញដែលអាចបង្កគ្រោះឬប៉ះពាល់ដល់សុវត្ថិភាព និងសុខភាពអ្នកប្រើប្រាស់ ជាយថាហេតុ។

ក្នុងករណីមានការសង្ស័យពីភាពមិនប្រក្រតីឬបាតុភាពណាមួយពាក់ព័ន្ធនឹងទំនិញឬសេវា សូមផ្តល់ព័ត៌មានមកមន្រ្តី ក.ប.ប. ដែលនៅឈជើងតាមគោលដៅក្នុងរាជធានី ខេត្ត ឬតាមរយៈទូរស័ព្ទលេខសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម លេខ ១២៦៦៕