ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីណែនាំឱ្យពង្រឹងការគ្រប់គ្រងបណ្ណាសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ជាពិសេសការធ្វើអភិបាលកិច្ច ក្នុងនោះត្រូវដាក់ឯកសារទាំងអស់ទៅក្នុងមជ្ឈមណ្ឌលទិន្ន័យជាតិដើម្បីរក្សាទុក និងការពារហានិភ័យផ្សេងៗ។សម្តេចធិបតី ថ្លែងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី “បើកពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជា (១៩២៦ – ២០២៦)” នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២៦។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បច្ចុប្បន្ន បណ្ណសារដ្ឋានជាតិ បានក្លាយជាទីតាំងបេតិកភណ្ឌជាតិ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអត្តសញ្ញាណជាតិ អធិបតេយ្យ និងបូរណភាពទឹកដី។ សម្តេចថា តាមរយៈបណ្ណសារដ្ឋានជាតិ ដែលជាទីតាំងតម្កល់ឯកសារប្រវត្តិសាស្ត្រ ផែនទី សន្ធិសញ្ញា និងកំណត់ត្រាផ្លូវការ ដែលមានប្រភពច្បាស់លាស់ បានធ្វើឱ្យកន្លែងនេះក្លាយជាប្រភពភស្តុតាងដើម្បីគាំទ្រដល់ការសិក្សា ការកំណត់ជំហរផ្លូវការ និងការការពារផលប្រយោជន៍ជាតិ។

ជាមួយគ្នានេះ ហេតុនេះ ដើម្បីធានាលើ ការគ្រប់គ្រងឯកសារជាតិដែលមានតម្លៃជាប្រវត្ថិសាស្រ្ត រដ្ឋាភិបាល បានសម្រេចបង្កើតគណៈកម្មាធិការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្ម និងទំនើបកម្មបណ្ណាសារជាតិ។បន្ថែមពីនេះ សម្តេចថា ឯកសារ បណ្ណសារទាំងនេះហើយ គឺជាឫសគល់ ឫសកែវ នៃអត្តសញ្ញាណ និងចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្សទាំងឯកសាររូបវន្ត និងការធ្វើឌីជីថល ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
ជាថ្មីម្តងទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញ និងណែនាំឱ្យពង្រឹងការគ្រប់គ្រងបណ្ណាសារដ្ឋានជាតិ និងបណ្ណាល័យជាតិឱ្យបានល្អបំផុ ដើម្បីរក្សាទុក និងការពារហានិភ័យផ្សេងៗដែលអាចកើតមានជាយថាហេតុ៕ អត្ថបទ៖ហ្សាលីន





