ស្អាតដូច AI តែអ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ ថាមិនមែន AI ទេ គឺឋានសួគ៌គីរីរម្យ

ជុំវិញ​ឧកញ៉ា

រូបថតមួយសន្លឹកមានទេសភាពស្រស់ស្អាតប្រៀបដូចត្រូវបានធ្វើឡើងដោយ AI ប៉ុន្តែជាក់ស្តែងអ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានបញ្ជាក់ថាមិនមែនជារូបភាព AI នោះទេ តែជារូបភាពពិតប្រាកដ ដែលថតនៅឋានសួគ៌គីរីរម្យ ជារមណីយដ្ឋានមួយកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង នៅលើភ្នំគីរីរម្យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ គ្រុប បានបង្ហោះរូបភាពដ៏ស្អាតនេះនៅលើបណ្តាញ​សង្គម​ហ្វេសប៊ុក នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ភ្ជាប់ជាមួយសារបែបនេះថា៖ “មិនមែន AI ហើយក៏មិនមែនជាគំនូរ​ដែរ តែជាកន្លែងដែលអ្នកនឹងនឹកវា ពេលធុញថប់និងការងារ #ឋានសួគ៌គីរីរម្យ”។

សូមជម្រាបថា រមណីយដ្ឋានឋានសួគ៌គីរីរម្យ របស់អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ មានទីតាំងនៅលើភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ ដែលក្នុងរួមមានទាំង លម្ហែ គិរីរម្យ រីស៊ត និងឧទ្យានបោះតង់ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ គ្រុបផងដែរ៕