(ភ្នំពេញ)៖ មោទនភាពថ្មីមួយទៀតសម្រាប់វិស័យកីឡានៅកម្ពុជា! ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិហែលទឹកពាក់ជើងទាកម្ពុជា បានបញ្ចប់ការប្រកួតនៅប្រទេសម៉ាឡេស៊ី ដោយដណ្ដើមបានមេដាយសរុបចំនួន ៤៦គ្រឿង។ ក្នុងនោះមេដាយមាសមានចំនួន ១១គ្រឿង, ប្រាក់ ១៦គ្រឿង, និងសំរឹទ្ធ ១៩គ្រឿង ដែលដណ្តើមបានពីព្រឹត្តិការណ៍ Southeast Asia Finswimming Championship 2026 និង Southeast Asia Age Group Finswimming Championship 2026។

ព្រឹត្តិការណ៍ប្រកួតនេះ បានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី។ អ្វីដែលកាន់តែគួរឱ្យមានមោទនភាពនោះគឺ លទ្ធផលឆ្នាំនេះបានកើនឡើងដល់ទៅ ៣៦មេដាយ បើធៀបនឹងការប្រកួតឆ្នាំ២០២៥ ដែលកម្ពុជាទទួលបាន ១០មេដាយ។ ជោគជ័យនេះបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ ការតាំងចិត្ត និងការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កីឡាករ កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជា ក្នុងការប្រកួតលើឆាកអន្តរជាតិ។

CAMBODIA SPORT+ ពិតជាមានមោទនភាព និងសូមចូលរួមអបអរសាទរចំពោះសមិទ្ធផលដ៏ល្អនេះ ដែលកើតចេញពីការខិតខំរបស់កីឡាករ កីឡាការិនី និងក្រុមគ្រូបង្វឹកកម្ពុជា។ មេដាយទាំង ៤៦គ្រឿង គឺជាលទ្ធផលនៃការតាំងចិត្ត និងការតស៊ូ ដើម្បីនាំយកកិត្តិយសជូនជាតិ ព្រមទាំងជាកម្លាំងចិត្តសម្រាប់អត្តពលិកខ្មែរបន្តដណ្ដើមជោគជ័យក្នុងការប្រកួតអន្តរជាតិនាពេលខាងមុខ។
CAMBODIA SPORT+ ភេសជ្ជៈអ៊ីយ៉ុង បំពេញជាតិទឹក សាកសមសម្រាប់គ្រប់សកម្មភាព។







