មហាសេដ្ឋីបាល់ទាត់ Cristiano Ronaldo ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងវ័យ ៤១ឆ្នាំ

អន្តរជាតិ

មហាសេដ្ឋី និងជាវីរបុរសបាល់ទាត់ព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងចូលនិវត្តន៍ពីការលេងឲ្យក្រុមជម្រើសជាតិ នៅក្នុងវ័យ ៤១ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗ ជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Ronaldo បានចាប់ផ្តើមលេងឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ជាលើកដំបូងក្នុងឆ្នាំ២០០៣ ហើយបានបន្តលេងរហូតដល់ ២៣៤ ប្រកួត ដែលជាចំនួនបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិច្រើនបំផុតបំបែកកំណត់ត្រាពិភពលោក និងរកគ្រាប់បាល់បញ្ចូលទីបាន ១៤៦គ្រាប់។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សមត្ថភាពរបស់ខ្សែប្រយុទ្ធរូបនេះ បានថមថយចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយលោកក៏មានជម្លោះជាមួយគ្រូបង្វឹកក្រុមជម្រើសជាតិ គឺលោក Jorge Jesus កាលពីខែមុនផងដែរ បន្ទាប់ពីគ្រូបង្វឹករូបនេះមិនដាក់ឲ្យរូបលោកចូលលេងក្នុងការប្រកួតពានរង្វាន់ Nations League។

ហើយចាប់តាំងពីមានរឿងចម្រូងចម្រាស់នោះមក Ronaldo មិនបានបង្ហាញខ្លួននៅក្រុមជម្រើសជាតិទៀតឡើយ។ បើទោះបីជាមានពាក្យចចាមអារ៉ាមថារូបលោកអាចត្រលប់មកវិញក៏ដោយ ប៉ុន្តែនៅថ្ងៃទី៥ ខែវិច្ឆិកា កីឡាករដែលធ្លាប់ឈ្នះពានរង្វាន់ Ballon d’Or ចំនួន ៥ដងរូបនេះ បានបង្ហោះវីដេអូមួយនៅលើគណនី Instagram របស់លោក ដោយបញ្ជាក់ថា លោកបានលេងការប្រកួតចុងក្រោយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់រួចហើយ។

គួរឲ្យដឹងថា Ronaldo នឹងនៅតែបន្តលេងឲ្យក្លិបអាជីពបច្ចុប្បន្នរបស់លោកនៅប្រទេសអារ៉ាប៊ីសាអូឌីតដដែល គឺក្លិប Al-Nassr ដែលលោកកំពុងមានកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៧។

ជម្រាបជូនផងដែរថា នេះអាចចាត់ទុកថាជាដ៏សោកសៅមួយសម្រាប់អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក ចំពោះការចាកចេញរបស់ Robaldo ពីឆាកអន្តរជាតិនេះ ខណៈពេលដែលកាលពីពេលថ្មីៗនេះកន្លងទៅនេះ វីរបុរសបាល់ទាត់ម្នាក់ទៀត គឺកីឡាករ Lionel Messi ក៏បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីនផងដែរ៕​