សាធារណជន ផ្ទុះការគាំទ្រសំបកកង់ខ្មែរម៉ាក Crossleader ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផល​ខ្មែរ «ខ្មែរធ្វើបាន» រយៈពេល៣ថ្ងៃពេញ

សង្គម​ និង​សេដ្ឋកិច្ច

បងប្អូនប្រជាពលរដ្ឋខ្មែរ និងសាធារណជនជាច្រើន បានផ្ទុះការចាប់អារម្មណ៍និងគាំទ្រសំបកកង់ខ្មែរម៉ាក Crossleader ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផល​ខ្មែរ «ខ្មែរធ្វើបាន» រយៈពេល៣ថ្ងៃពេញ កាលពីថ្ងៃទី៦ ដល់ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន RBR CAMBODIA ដែលជាក្រុមហ៊ុនផលិត និងចែកចាយសំបកកង់រថយន្តក្នុងស្រុកម៉ាក CROSSLEADER កម្រិតស្តង់ដារអន្តរជាតិ បានសម្តែងសេចក្តីថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅ​ដល់អតិថិជន​ទាំងអស់ ដែលគាំទ្រសំបកកង់ម៉ាក Crossleader។ ក្រុមហ៊ុនសន្យាថានឹងជួបគ្នានៅកម្មវិធីក្រោយៗទៀត ហើយ RBR Cambodia នឹងផ្ដល់ជូនប្រូម៉ូសិនកាន់តែពិសេសជូនដល់អតិថិជនទាំងអស់គ្នា។

សូមជម្រាបថា RBR Cambodia ជាក្រុមហ៊ុនកូនខ្មែរ ហើយបានទទួលសិទ្ធចែកចាយសំបកកង់ខ្មែរ CROSSLEADER ពិសេសគឺប្រើជ័រកៅស៊ូខ្មែរសុទ្ធ ១០០% ដែលមានរោងចក្រស្ថិតនៅខេត្តក្រចេះ នៅក្នុងប្រទេសកម្ពុជា។ RBR បានត្រៀមរួចជាស្រេចក្នុងការផ្គត់ផ្គង់ទាំងគុណភាពនៃសំបកកង់ និងសំបកកង់ខ្មែរ Crossleader លក់ជូននូវសុវត្ថិភាព និងទំនុកចិត្តជូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។ រោងចក្រ Newbustar ក៏សូមអរគុណបងប្អូនខ្មែរដែលចូលរួមគាំទ្រសំបកកង់ Crossleader ដើម្បីឱ្យកម្ពុជារីកចម្រើនគ្រប់វិស័យ៕