តម្លៃមូលធនទីផ្សាររបស់ OpenAI ដែលជាក្រុមហ៊ុនមេរបស់ ChatGPT មិនបានសម្រេចដូចអ្វីដែលបានរំពឹងទុកនោះឡើយ បន្ទាប់ពីការរៃអង្គាសចុងក្រោយរបស់ខ្លួនត្រូវបានបិទបញ្ចប់ និងប្រមូលបានទឹកប្រាក់ប្រមាណ ១១ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីចុងសប្តាហ៍មុន OpenAI បានបិទបញ្ចប់ការវៃអង្គាសថ្មីមួយរបស់ខ្លួន ដោយប្រមូលបានទឹកប្រាក់ចំនួន ១១ពាន់លានដុល្លារ។ ការប្រមូលបាននេះបានធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនមេ ChatGPT មួយនេះ កើនឡើងដល់ ១,២៥ទ្រីលានដុល្លារ ខណៈពេលដែលក្រុមហ៊ុនខ្នាតយក្ស SoftBank និងមូលនិធិវិនិយោគបច្ចេកវិទ្យា MGX របស់អារ៉ាប់រួម សុទ្ធសឹងតែបានចូលរួមនៅក្នុងការផ្តល់ថវិកាទាំងនេះ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទាំងចំនួនទឹកប្រាក់រៃអង្គាស និងការវាយតម្លៃក្នុងវគ្គនេះ គឺទាបជាងការរំពឹងទុកដំបូងពីសំណាក់វិនិយោគិនធំៗទាំងពីរ។ មុនដំបូង OpenAI មានគោលបំណងរៃអង្គាសថវិការហូតដល់ ៣០ពាន់លានដុល្លារ ជាមួយនឹងការវាយតម្លៃក្រុមហ៊ុនដល់ ១,៥ទ្រីលានដុល្លារ។
ជម្រាបជូនថា ក្នុងរយៈពេលមួយខែកន្លងមកនេះ ទំនុកចិត្តរបស់អ្នកវិនិយោគលើក្រុមហ៊ុនដែលទាក់ទងនឹង AI បានធ្លាក់ចុះយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ នៅពេលដែលគណបក្សប្រជាធិបតេយ្យ ទទួលបានការគ្រប់គ្រងលើសភាសហរដ្ឋអាមេរិក បន្ទាប់ពីការបោះឆ្នោតពាក់កណ្ដាលអាណត្តិកាលពីថ្ងៃទី៣ ខែវិច្ឆិកា បានធ្វើឱ្យមានសម្ពាធកាន់តែខ្លាំងឡើងលើវិស័យនេះ៕

