ឧកញ៉ា លី ឆេង មានក្តីរន្ធត់ និងសោកស្តាយយ៉ាងក្រៃលែង ក្រោយពីបានទទួលដំណឹងដ៏សែនក្រៀមក្រំ ចំពោះមរណភាពរបស់សិស្សប៊ែលធី ចំនួន៥នាក់

ជុំវិញ​ឧកញ៉ា

ឧកញ៉ា លី ឆេង ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបង្ហាញពី​អារម្មណ៍​រន្ធត់ និងសោកស្តាយយ៉ាងក្រៃលែង ក្រោយពីបានទទួលដំណឹងដ៏សែនក្រៀមក្រំ ចំពោះមរណភាពរបស់​សិស្សប៊ែលធី ចំនួន៥នាក់ ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោកឧកញ៉ាអគ្គនាយក បានបង្ហោះសារបែបនេះថា៖ “តាងនាមឱ្យថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ នៃប៊ែលធី គ្រុប ព្រមទាំង សិស្សានុសិស្សនៃសាលា ប៊ែលធី អន្តរជាតិ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ពិតជាមានក្តីរន្ធត់ និងសោកស្តាយយ៉ាងក្រៃលែង ក្រោយពីបានទទួលដំណឹងដ៏សែនក្រៀមក្រំ ចំពោះមរណភាពរបស់សិស្សប៊ែលធីចំនួន ៥នាក់ ដោយសារឧបទ្ទវ​ហេតុ​គ្រោះថ្នាក់ចរាចរណ៍ (រថយន្ត គេចម៉ូតូ រេចង្កូតធ្លាក់ចូលស្រះទឹក)”។

លោកឧកញ៉ា បានឱ្យដឹងបន្ថែមថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងអំឡុងពេលដែលក្មួយៗ​សិស្សានុសិស្ស​នៃសាលា ប៊ែលធី អន្តរជាតិ សរុបចំនួន ២៦នាក់ បានធ្វើដំណើរតាមរថយន្តស៊ីឈ្នួលដឹកសិស្សនិងពលរដ្ឋទូទៅ (មិនមែនរថយន្តរបស់សាលាប៊ែលធី) ទៅរៀននៅសាលា ប៊ែលធី អន្តរជាតិទី២៤ (សាខាស្ពានព្រែកតាមាក់) ស្ថិតនៅចំណុចផ្លូវជាតិលេខ៨ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ក្នុងពេលវេលាដ៏សែនក្រៀមក្រំនេះ ក្នុងនាមលោកឧកញ៉ាជាថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិតនៃប៊ែលធី គ្រុប សូមចូលរួមរំលែកមរណទុក្ខដោយក្តីអាឡោះអាល័យ និងសោកស្តាយ​យ៉ាងក្រៃលែងជាមួយ មាតាបិតា អាណាព្យាបាល និងក្រុមគ្រួសារនៃសព។ សូមបួងសួងឱ្យដួងវិញ្ញាណ​ក្ខន្ធ​របស់​ក្មួយៗ​ទាំង៥នាក់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា នាព្រឹកនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឧកញ៉ា លី ឆេង ម្ចាស់សាលាប៊ែលធី ព្រមទាំងថ្នាក់ដឹកនាំ នៃក្រសួងអប់រំ យុវជន និងកីឡា ក៏បានអញ្ជើញចុះសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដោយផ្ទាល់ ដល់ក្មួយប្រុសក្មួយស្រីដែលកំពុង​សម្រាក​ព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕