លោក ត្រាំ​ អញ្ជើញប្រធានកម្មវិធីប្រដាល់ UFC ឲ្យមកធ្វើជាអ្នកនាំពាក្យរបស់សេតវិមាន

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសផ្តល់ជូនតំណែងដល់លោក Dana White ដែលជាប្រធានកម្មវិធីប្រកួតក្បាច់គុនចម្រុះ UFC ឲ្យមកធ្វើជាអ្នកនាំពាក្យរបស់សេតវិមានវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានសរសេរសារមួយនៅលើបណ្តាញសង្គម Truth Socialថា៖ “ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ខ្ញុំបានផ្តល់ជូនលោក Dana White នូវតំណែងជាអ្នកនាំពាក្យរបស់សេតវិមាន”។ នៅក្នុងនោះដែរ លោក ត្រាំ ក៏បានផ្តល់ជូនតំណែងសម្រាប់កីឡាករ UFC ចំនួន ៧រូបផ្សេងទៀតជាជំនួយការផងដែរ។

លោក ត្រាំ ក៏បានសរសេរបន្ថែមទៀតថា ៖”យើងត្រូវការមនុស្សទាំងនេះដើម្បីការពារខ្លួនយើងពីពួកក្រុមឆ្វេងនិយមដ៏ឆ្កួតលីលា។ លោក Dana នឹងក្លាយជាអ្នកនាំពាក្យដែលខុសពីអ្នកណាៗទាំងអស់។ គាត់សក្តិសមនឹងទទួលបានតំណែងនេះខ្លាំងណាស់”។

យ៉ាងណាមិញ ជុំវិញសេចក្តីប្រកាសនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះថា លោក White គឺជាប្រធាន និងជានាយកប្រតិបត្តិនៃកម្មវិធី Ultimate Fighting Championship (UFC) ដែលជាប្រកួតក្បាច់គុនចម្រុងដ៏ល្បីល្បាញបំផុតរបស់ពិភពលោក ហើយរូបលោកផ្ទាល់គ្មានបទពិសោធក្នុងការនិយាយតំណាងឱ្យរដ្ឋាភិបាលពីមុនមក នោះទេ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វានៅមិនទាន់ត្រូវបានគេដឹងច្បាស់ថានេះជាព័ត៌មានពិតឬយ៉ាងណានោះទេ ដោយប្រភពមួយដែលស្គាល់ពីបញ្ហានេះបានប្រាប់ CNN ថា លោក White បានបដិសេធការអញ្ជើញនេះ ចំណែកឯជំនួយការប្រធានាធិបតីម្នាក់ក៏បានលើកឡើងថា លោក ត្រាំ គ្រាន់តែនិយាយលេងប៉ុណ្ណោះ។

ជម្រាបជូនថា សេតវិមាននៅពុំទាន់រកឃើញអ្នកជំនួសតំណែងអ្នកនាំពាក្យថ្មីនៅឡើយទេ បន្ទាប់ពីលោកស្រី Caroline Leavitt បានចាកចេញពីតំណែងនេះ កាលពីចុងខែសីហា ដើម្បីចំណាយពេលជាមួយគ្រួសាររបស់លោកស្រី។ ចំណែលោកស្រី Katie Zacharia បានចូលកាន់តំណែងនេះបានត្រឹម ៥ថ្ងៃប៉ុណ្ណោះ ក្រោយទទួលរងការរិះគន់ខ្លាំង៕​