មួយបញ្ជីមហាសេដ្ឋីមានបំផុតលើលោក មានតែអ្នកមានអាស៊ីម្នាក់គត់កើនទ្រព្យសម្បត្តិ

អន្តរជាតិ

មិនខុសប្លែកពី​សប្ដាហ៍មុន​ឡើង បញ្ជី​មហាសេដ្ឋីមាន​បំផុត​លើ​លោក​ទាំង ១០ រូប​ នៅ​បន្ត​ធ្លាក់ចុះ​នូវ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​បន្ថែម​ទៀត ប៉ុន្តែ​បុគ្គល​នៅ​ក្នុង​បញ្ជី​មួយ​នេះ​មិនទាន់​មាន​ការ​ប្រែប្រួល​ជា​ដុំ​កំភួន​នោះ​ឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់​សប្ដាហ៍​មួយ​នេះ មហាសេដ្ឋី​អាស៊ី Gautam Adani ហាក់​ឡើង​កូដ​ខ្លាំង​ជាង​គេ​ ពោល​មួយ​តារាង​បុគ្គល​មាន​បំផុត​លើ​លោក​ទាំង ១០​ រូប ស្ដេចត្រាញ់​មាន​ដាច់គេ​នៅ​អាស៊ី​សំងំ​កើបលុយ​តែ​ម្នាក់​ឯង។

យោង​តាម​ទិន្នន័យ​ចុះផ្សាយ​ដោយ Forbes បាន​បង្ហាញ​ថា ទ្រព្យសម្បត្តិ​របស់​ប្រធាន​ក្រុមហ៊ុន Adani Group មាន​ការ​កើនឡើង ៧ ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​សប្ដាហ៍​មុន។

ខាងក្រោម​នេះ​គឺជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ទាំង ១០ រូប​ គិត​ត្រឹម​ថ្ងៃទី ០៣ កញ្ញា ២០២២៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២៥០,៥ ពាន់​លាន​ដុល្លារ

2.  Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៥៥,១ ពាន់​លាន​ដុល្លារ

3.  Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៥១,៩ ពាន់​លាន​ដុល្លារ

4.  Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៤៧ ពាន់​លាន​ដុល្លារ

5. Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៦,៣ ពាន់​លាន​ដុល្លារ

6. ​Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៣ ពាន់​លាន​ដុល្លារ

7. Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៦,៧ ពាន់​លាន​ដុល្លារ

8. Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩២,៨ ពាន់​លាន​ដុល្លារ

9/Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩២,២ ពាន់​លាន​ដុល្លារ

10.Sergey Brin សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៨,៩ ពាន់​លាន​ដុល្លារ៕