តម្លៃមូលធនទីផ្សារបស់ក្រុមហ៊ុនមេ ChatGPT កើនឡើងត្រឹម ១,២៥ទ្រីលានដុល្លារ ខុសពីការរំពឹងទុក

អន្តរជាតិ

តម្លៃមូលធនទីផ្សាររបស់ OpenAI ដែលជាក្រុមហ៊ុនមេរបស់ ChatGPT មិនបានសម្រេចដូចអ្វីដែលបានរំពឹងទុកនោះឡើយ បន្ទាប់ពីការរៃអង្គាសចុងក្រោយរបស់ខ្លួនត្រូវបានបិទបញ្ចប់ និងប្រមូលបានទឹកប្រាក់ប្រមាណ ១១ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីចុងសប្តាហ៍មុន OpenAI បានបិទបញ្ចប់ការវៃអង្គាសថ្មីមួយរបស់ខ្លួន ដោយប្រមូលបានទឹកប្រាក់ចំនួន ១១ពាន់លានដុល្លារ។ ការប្រមូលបាននេះបានធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនមេ ChatGPT មួយនេះ កើនឡើងដល់ ១,២៥ទ្រីលានដុល្លារ ខណៈពេលដែលក្រុមហ៊ុនខ្នាតយក្ស SoftBank និងមូលនិធិវិនិយោគបច្ចេកវិទ្យា MGX របស់អារ៉ាប់រួម សុទ្ធសឹងតែបានចូលរួមនៅក្នុងការផ្តល់ថវិកាទាំងនេះ។

ប៉ុន្តែទោះជាយ៉ាងណា​ក៏ដោយ ទាំង​ចំនួន​ទឹកប្រាក់រៃអង្គាស និង​ការ​វាយតម្លៃ​ក្នុង​វគ្គ​នេះ គឺ​ទាប​ជាង​ការ​រំពឹង​ទុក​ដំបូងពីសំណាក់វិនិយោគិនធំៗទាំងពីរ។ មុន​ដំបូង OpenAI មាន​គោលបំណង​រៃអង្គាសថវិកា​រហូត​ដល់ ៣០ពាន់​លាន​ដុល្លារ ជាមួយ​នឹង​ការ​វាយតម្លៃ​ក្រុមហ៊ុនដល់ ១,៥ទ្រីលាន​ដុល្លារ។

ជម្រាបជូនថា ក្នុង​រយៈពេល​មួយ​ខែ​កន្លង​មក​នេះ ទំនុកចិត្ត​របស់​អ្នក​វិនិយោគ​លើ​ក្រុមហ៊ុន​ដែល​ទាក់ទង​នឹង AI បាន​ធ្លាក់ចុះយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ នៅពេលដែល​គណបក្ស​ប្រជាធិបតេយ្យ ទទួលបាន​ការ​គ្រប់គ្រង​លើ​សភាសហរដ្ឋអាមេរិក បន្ទាប់​ពី​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​កាលពីថ្ងៃ​ទី៣ ខែវិច្ឆិកា បាន​ធ្វើ​ឱ្យ​មាន​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​លើ​វិស័យ​នេះ៕​