កំពូលមហាសេដ្ឋី Elon Musk ប្រកាសត្រៀមជួលលោក Jensen Huang ឲ្យមកធ្វើការ បើត្រូវ Nvidia បណ្តេញចេញ

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេនៅលើពិភពលោក Elon Musk បានប្រកាសកាលពីពេលថ្មីៗនេះថា លោកនឹងមានកិត្តិយសក្នុងការជួលលោក Jensen Huang ឲ្យមកធ្វើការក្នុងក្រុមហ៊ុនរបស់លោក បន្ទាប់ពីមានព័ត៌មានថា CEO របស់ក្រុមហ៊ុន Nvidia រូបនេះ កំពុងប្រឈមមុខទៅនឹងការបណ្តេញចេញពីតំណែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Musk បានសរសេរនៅលើបណ្តាញសង្គម X របស់ខ្លួនកាលពីថ្ងៃទី១១ ខែវិច្ឆិកា ថាវានឹងក្លាយជាកិត្តិយសដ៏ធំធេងមួយ ក្នុងការជួលលោក Huang ឲ្យមកធ្វើការនៅក្នុងក្រុមហ៊ុនរបស់លោកនោះ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍នេះត្រូវបានគេជឿជាក់ថា គ្រាន់តែជាការបង្ហាញចំណាប់អារម្មណ៍ទូទៅប៉ុណ្ណោះ មិនមែនជាការផ្តល់ជូនការងារជាផ្លូវការណាមួយនោះទេ។

ជម្រាបជូនថា ជុំវិញសេចក្តីប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីសារព័ត៌មាន The Wall Street Journal បានរាយការណ៍ថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia កំពុងរៀបចំដកហូតលោក Huang ពីតំណែងជានាយកប្រតិបត្តិ ក្រោយពីមានការលាតត្រដាងអំពីទំនាក់ទំនងស្នេហាលួចលាក់ចំនួនពីរលើករបស់លោក។ Alice Huang ដែលជាស្ត្រីម្នាក់ក្នុងចំណោមស្រីកំណាន់របស់លោក Huang ទាំងពីរនោះ ត្រូវបានមន្ត្រីស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកសង្ស័យថាជាភ្នាក់ងារចារកម្មរបស់ប្រទេសចិន៕​