មហាសេដ្ឋីមានដាច់គេនៅលើពិភពលោក Elon Musk បានប្រកាសកាលពីពេលថ្មីៗនេះថា លោកនឹងមានកិត្តិយសក្នុងការជួលលោក Jensen Huang ឲ្យមកធ្វើការក្នុងក្រុមហ៊ុនរបស់លោក បន្ទាប់ពីមានព័ត៌មានថា CEO របស់ក្រុមហ៊ុន Nvidia រូបនេះ កំពុងប្រឈមមុខទៅនឹងការបណ្តេញចេញពីតំណែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

លោក Musk បានសរសេរនៅលើបណ្តាញសង្គម X របស់ខ្លួនកាលពីថ្ងៃទី១១ ខែវិច្ឆិកា ថាវានឹងក្លាយជាកិត្តិយសដ៏ធំធេងមួយ ក្នុងការជួលលោក Huang ឲ្យមកធ្វើការនៅក្នុងក្រុមហ៊ុនរបស់លោកនោះ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍នេះត្រូវបានគេជឿជាក់ថា គ្រាន់តែជាការបង្ហាញចំណាប់អារម្មណ៍ទូទៅប៉ុណ្ណោះ មិនមែនជាការផ្តល់ជូនការងារជាផ្លូវការណាមួយនោះទេ។
ជម្រាបជូនថា ជុំវិញសេចក្តីប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីសារព័ត៌មាន The Wall Street Journal បានរាយការណ៍ថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia កំពុងរៀបចំដកហូតលោក Huang ពីតំណែងជានាយកប្រតិបត្តិ ក្រោយពីមានការលាតត្រដាងអំពីទំនាក់ទំនងស្នេហាលួចលាក់ចំនួនពីរលើករបស់លោក។ Alice Huang ដែលជាស្ត្រីម្នាក់ក្នុងចំណោមស្រីកំណាន់របស់លោក Huang ទាំងពីរនោះ ត្រូវបានមន្ត្រីស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកសង្ស័យថាជាភ្នាក់ងារចារកម្មរបស់ប្រទេសចិន៕

