Cambodia Sport+ ចាប់ដៃជាមួយ NEAK RUN នាំយកបទពិសោធន៍រត់ប្រណាំងបែប F1 ដំបូងគេមកកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ អ្នកចូលចិត្តការរត់ ត្រៀមជួបបទពិសោធន៍ថ្មីទៀតហើយ! Cambodia Sport+ បានឧបត្ថម្ភនាំមកនូវកម្មវិធី NEAK Grand Prix 2026 ដែលរៀបចំឡើងដោយ NEAK Run Club ជាកម្មវិធីរត់ប្រណាំងបែបថ្មី ដែលយកគំនិតតាមការប្រណាំងរថយន្ត Formula 1 (F1) មកបញ្ចូលក្នុងការរត់ បង្កើតជាទម្រង់ប្រកួតប្រជែងដ៏ប្លែក និងកាន់តែមានភាពសប្បាយរីករាយសម្រាប់អ្នកចូលរួម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្វីដែលធ្លាប់តែឃើញក្នុងពិភពប្រណាំងរថយន្ត F1 ឥឡូវនេះត្រូវបានយកមកច្នៃប្រឌិតជាបទពិសោធន៍រត់មួយបែប ដែលអ្នកចូលចិត្តកីឡារត់នៅកម្ពុជាអាចមកសាកល្បងដោយផ្ទាល់។

ក្នុងនាមជាភេសជ្ជៈអ៊ីយ៉ុង Cambodia Sport+ មានផ្ទុកសារធាតុរ៉ែ Calcium និង Magnesium ដែលមានសារៈសំខាន់ចំពោះសុខភាពឆ្អឹង និងមុខងារសាច់ដុំ។ ជាមួយនឹងការជួយបំពេញជាតិទឹកបានលឿន Cambodia Sport+ គឺជាជម្រើសល្អមួយសម្រាប់អ្នកដែលចូលចិត្តហាត់ប្រាណ និងធ្វើសកម្មភាពកីឡាផងដែរ។

កុំឱ្យរំលងបទពិសោធន៍រត់បែបថ្មីនេះ! ចូលរួមជាមួយ NEAK Grand Prix 2026 និង Cambodia Sport+ ដើម្បីទទួលបានភាពសប្បាយរីករាយ និងបញ្ចេញថាមពលក្នុងការរត់ជាមួយគ្នា។