លោក Jensen Huang ត្រូវបានគេរាយការណ៍ថា បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនធ្លាក់ចុះច្រើនជាងគេបំផុតនៅលើពិភពលោក គិតនៅត្រឹមថ្ងៃទី១២ ខែវិច្ឆិកា នៅក្នុងចំនួនប្រមាណ ៦,៤ពាន់លានដុល្លារ បន្ទាប់ពីលោកបានប្រកាសលាលែងចេញពីតំណែងជានាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុន Nvidia។

យោងតាម Forbes បានរាយការណ៍ថា ទ្រព្យសម្បត្តិរបស់លោក Huang បានធ្លាក់ចុះអស់ជាង ៤% មកនៅត្រឹមចំនួន ១៤៤,៧ពាន់លានដុល្លារ ដែលធ្វើឲ្យបច្ចុប្បន្ននេះ លោកកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១២ ក្នុងចំណោមបុគ្គលមានបំផុតនៅលើពិភពលោក។
គួរឲ្យដឹងថា ចាប់តាំងពីលោក Huang បានសារភាពកាលពីថ្ងៃអាទិត្យមកថា លោកមិនមានភាពស្មោះត្រង់ចំពោះភរិយារបស់ខ្លួន និងបានលួចទាក់ទងជាមួយស្រ្តីជនជាតិចិនម្នាក់ដែលគេសង្ស័យថាជាចារកម្មរបស់ទីក្រុងប៉េកាំងនោះ បានធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកបានថយចុះអស់ចំនួន ១៨ពាន់លានដុល្លាររួចមកហើយ។
ជម្រាបជូនថា កាលពីថ្ងៃព្រហស្បតិ៍ លោក Huang បានលាលែងពីតំណែងជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Nvidia។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានចោទប្រកាន់ថា លោកមានទំនាក់ទំនងស្នេហាក្រៅអាពាហ៍ពិពាហ៍ដល់ទៅ ៣ករណី ឯណោះ ដោយករណីមួយពាក់ព័ន្ធនឹងស្ត្រីម្នាក់ឈ្មោះ Alice Huang ដែលត្រូវបានគេចោទប្រកាន់ថាជាចារនារីចិន។ ចំណែកទំនាក់ទំនងពីរករណីទៀត គឺពាក់ព័ន្ធនឹងបុគ្គលិករបស់ក្រុមហ៊ុន Nvidia ផ្ទាល់តែម្តង៕

