លោក Jensen Huang នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia បានសម្រេចលាលែងចេញពីតំណេងជាផ្លូវការហើយ ដែលនេះហាក់កំពុងធ្វើឲ្យអនាគតរបស់ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលមួយនេះ ស្ថិតនៅក្នុងភាពមនច្បាស់លាស់ បន្ទាប់ពីបានក្លាយជាមហាអំណាចនៅក្នុងវិស័យ AI។

ក្រុមហ៊ុន Nvidia បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី Colette Kress ប្រធានផ្នែកហិរញ្ញវត្ថុ (CFO) នឹងឡើងកាន់តំណែងជានាយកប្រតិបត្តិបណ្តោះអាសន្ន ខណៈពេលក្រុមហ៊ុនកំពុងបន្តស្វែងរកអ្នកស្នងតំណែងជាអចិន្ត្រៃយ៍។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិកមួយនេះ ក៏បានតែងតាំងលោក Harvey Jones អតីតនាយកប្រតិបត្តិក្រុមហ៊ុន Synopsys និងជាសមាជិកក្រុមប្រឹក្សាភិបាល ឲ្យឡើងកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលដំបូងគេបង្អស់របស់ក្រុមហ៊ុនផងដែរ។
យ៉ាងណាមិញ ក្រៅតែពីអស់តំណែងជានាយកប្រតិបត្តិ លោក Huang ដែលជាសហស្ថាបនិក និងជាវិនិយោគិនធំលំដាប់ទី៤ (កាន់កាប់ភាគហ៊ុនប្រហែល ៣,៦១%) ក៏នឹងចាកចេញពីក្រុមប្រឹក្សាភិបាលរបស់ Nvidia ផងដែរ។
ជម្រាបជូនថា ជុំវិញសម្ពាធនេះបានកើនឡើងលើលោក Huang ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា បុរសវ័យ ៦៣ឆ្នាំរូបនេះ មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយស្ត្រីអ្នកជំនួញជនជាតិចិនម្នាក់ ដែលអាជ្ញាធរអាមេរិកសង្ស័យថាជាចារនារីរបស់ទីក្រុងប៉េកាំង៕

